ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ថា ជាមួយនឹងកំណើនដែលមិនបានរំពឹងទុកគឺ០,៥ភាគរយនៅក្នុងត្រីមាសទី២នៃ២០២៣នេះ អាជ្ញាធរស្ថិតិបារាំង បានកែប្រែការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ខ្លួន ហៅកាត់ថា (GDP) ដល់ទៅ០,៩ភាគរយសម្រាប់ពេញមួយឆ្នាំ គឺនៅក្នុងឆ្នាំ២០២៣នេះ ។ យ៉ាងណាមិញ ការព្យាករណ៍របស់វិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច ហៅកាត់ (INSEE) នៅតែទាបជាងទិសដៅកំណើនប្រចាំឆ្នាំ១ភាគរយដែលបានប្រកាសកាលពីខែកក្កដា ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសបារាំង Bruno...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងគាំទ្រពីក្រោយចំពោះសកម្មភាពយោធា ទាំងឡាយណាដែលធ្វើឡើងដោយប្លុកសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងលិច ឬ ECOWAS នៅក្នុងបញ្ហាធ្វើរដ្ឋប្រហារនៅនីហ្សៀ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញនោះ។ យោងតាមការចេញផ្សាយរបស់ RT លោក Macron បានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបណ្តេញអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចេញពីរដ្ឋធានី Niamey ដោយរដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារក្នុងប្រទេសកាលពីខែកន្លងមក។...
ប៉ារីស ៖ ក្រសួងការបរទេសបារាំង ដែលបានធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អំពីកងទ័ពរបស់ប្រទេស ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានផ្លាស់ប្តូរពីប្រទេស នីហ្សៀ ទៅកាន់ប្រទេសឆាដ ដែលជាប្រទេសជិតខាងនោះ បានឲ្យដឹងថា ទាហាននៅតែត្រូវបាន ដាក់ពង្រាយ នៅក្នុងប្រទេសនីហ្សៀ ប៉ុន្តែមិនបានធ្វើការកត់សម្គាល់ណាមួយទាក់ទង នឹងការដកទ័ពរបស់ពួកគេ នាពេលអនាគតនោះទេ។ កាលពីដើមខែសីហា មេដឹកនាំយោធារបស់នីហ្សៀ បានទាមទារឱ្យកងកម្លាំងបារាំងចាកចេញពីប្រទេសនៅដើមខែកញ្ញា។ កាលពីសប្តាហ៍មុន...
ប៉ារីស ៖ ប្រភពទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា យន្តហោះទេសចរណ៍ ចំនួន១គ្រឿង ដែលមានមនុស្ស នៅលើនោះចំនួន៣នាក់ បានធ្លាក់កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Loire-Atlantique របស់ប្រទេសបារាំង ។ ក្រុមហ៊ុន France Bleu បានឲ្យដឹងថា យន្តហោះ១គ្រឿងនេះត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួនប្រហែលថ្ងៃត្រង់ថ្ងៃអង្គារ...
ប៉ារីស៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មានមនុស្សចំនួន១១នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃពុធបន្ទាប់ពីមានអគ្គីភ័យនៅមុន ថ្ងៃឈប់សម្រាកនៅផ្ទះសម្រាប់ជនពិការក្នុងក្រុង Wintzenheimស្ថិតនៅភាគឦសាននៃប្រទេសបារាំង ។ លោកស្រី Nathalie Kielwasser រដ្ឋអាជ្ញារង នៃទីក្រុង Colmar បានលើកឡើងថា ប្រជាជនទាំងអស់ដែលដេកនៅជាន់ផ្ទាល់ដីនៃអគារ២ជាន់បានរត់គេចខ្លួន ហើយនៅក្នុងចំណោមមនុស្ស៥នាក់ដែលរស់នៅជាន់ទី១ក៏បានរត់ចេញមកដោយសុវត្ថិភាពផងដែរ សរុបមានមនុស្សចំនួន១៧នាក់ត្រូវបានជម្លៀសខ្លួនចេញ ។លោកស្រីបានលើកឡើងថា...
បរទេស៖រដ្ឋាភិបាលដឹកនាំដោយយោធាដែលទើបធ្វើរដ្ឋប្រហារ របស់ប្រទេសនីហ្សៀកាលពីថ្ងៃពុធ ម្សិលមិញនេះបានធ្វើការចោទប្រកាន់ប្រទេសបារាំងថា បានរំលោភបំពានទៅលើដែនអាកាសរបស់ប្រទេស របស់ខ្លួននិងបានជួយរៀបចំបណ្តាញភេវរកម្មឡើងវិញផង។ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលយោធារបស់នីហ្សៀបានអះអាងថាយន្តហោះយោធាបារាំងបានហោះហើរដោយខុសច្បាប់ពីលើដែនអាកាស របស់ខ្លួនដែលត្រូវបានប្រកាសបិទកន្លងមក ហើយបន្ថែមថាកងកម្លាំងយោធាបារាំងបានដោះលែងក្រុម ភេវរកម្មជាច្រើនក្នុងគោលបំណងធ្វើឲ្យ មានអស្ថេរភាពនៅក្នុងប្រទេសបន្ថែមទៀតផង។ ទោះបីជាយ៉ាងណាក្តីនៅក្រោយការចោទប្រកាន់នេះ រដ្ឋាភិបាលទីក្រុងប៉ារីសបាន ចេញមកធ្វើការបដិសេធទាំងស្រុងចំពោះការចូលរួម ពាក់ព័ន្ធហើយបញ្ជាក់ថាការហោះហើរ របស់យន្តហោះយោធាគឺស្ថិតពីលើដែនអាកាសរបស់នីហ្សៀពិតមែនប៉ុន្តែវាគឺជារឿងស្របច្បាប់នោះទេ។ គួរឲ្យដឹងដែរថាមេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារ ទំលាក់រដ្ឋាភិបាលស្របច្បាប់នោះកំពុងជួប នឹងបញ្ហាប្រឈមមុខទៅនឹងផ្លូវច្បាប់អន្តរជាតិ ដោយក្នុងនោះមានទាំងការចរចាម្តងហើយតែ មិនជោគជ័យហើយលើសពីនេះប្រទេសនីហ្សីរីយ៉ាដែល...
បរទេស៖ ក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិរបស់នីហ្សេ បានបរិហារកិច្ចព្រមព្រៀងយោធាជាមួយប្រទេសបារាំង និងបានព្រមានរដ្ឋអាហ្វ្រិក ដែលនៅជិតខាងរបស់ខ្លួន កុំឱ្យធ្វើអន្តរាគមន៍ណាមួយ, នេះបើយោងតាមសារព័ត៌មាន AFP ។ របបយោធាបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ អ្នកតំណាងនៃរដ្ឋាភិបាលដែលជាអ្នកបះបោរ នៃក្រុមនយោបាយមានអាវុធ បាននិយាយថា ប្រទេសនីហ្សេ...
បរទេស ៖ ប្រទេសបារាំង មានមនុស្សជាប់ពន្ធនាគារច្រើន ជាងពេលមុនៗចំនួន ៧៤.៥១៣ នាក់, នេះបើយោងតាមស្ថិតិផ្លូវការ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌បារាំងកាលពីថ្ងៃចន្ទ។ ប្រទេសនេះបានបំបែកកំណត់ត្រា អ្នកទោសរបស់ខ្លួនចំនួនប្រាំមួយដង ស្ទើរតែរៀងរាល់ខែ ចាប់តាំងពីចុងឆ្នាំ ២០២២ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តួលេខនេះតំណាងឱ្យការកើនឡើងចំនួន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំកម្ពុជាបានចុះកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង (Huber Curien) «ទន្លេសាប» ដើម្បីអភិវឌ្ឍន៍ និងបន្ដគម្រោងស្រាវជ្រាវលើ «ការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍»។ គម្រោងនេះ ផ្ដោតលើអាទិភាពចំនួន ៨ចំណុច រួមមាន៖...
បរទេស៖ របបយោធាដែលបានដណ្តើមអំណាចកាលពីសប្តាហ៍មុន បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលដែលត្រូវបានទម្លាក់ពីអំណាចរបស់ប្រទេសនីហ្សេ បានអនុញ្ញាតឱ្យប្រទេសបារាំង ធ្វើការវាយប្រហារលើវិមានប្រធានាធិបតីដើម្បីដោះលែងប្រធានាធិបតីលោក Mohamed Bazoum ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅមុននេះ របបយោធាបានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់បរទេសដើម្បីដោះលែងលោក Bazoum ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅឯវិមានប្រធានាធិបតីតាំងពីថ្ងៃពុធ នៅពេលដែលការបះបោរប្រដាប់អាវុធត្រូវបានរៀបចំឡើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ វរសេនីយ៍...