ព័ត៌មានអន្តរជាតិ
តើប្រទេស ដែលតែងអួតអាងថាខ្លួនជា«បិតាប្រជាធិបតេយ្យ»ពិតជាបានតម្កល់អាយុជីវិតជាចម្បងមែនទេ ?
តាំងតែពីដើមមក ប្រទេសលោកខាងលិចមួយចំនួន ពិសេសសហរដ្ឋអាមេរិក តែងប្រកាសប្រាប់ពិភពលោកថាខ្លួនជា«បិតាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ហើយដើររិះគន់សិទ្ធិមនុស្សនិង ប្រជាធិបតេយ្យ របស់ប្រទេសដែលមិន ស្តាប់តាមបង្គាប់ខ្លួន ។ ជាងនេះទៅទៀត សឹងតែដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រទេសនេះប្រទេសនោះក្រោមលេស«រំលោភសិទ្ធិមនុស្ស»ឬ«គ្មានប្រជាធិបតេយ្យ»ជាដើម ។ តើអាយុជីវិតរបស់ប្រជាជនអាមេរិក ពិតជាទទួលបានការការពារដូចការអះអាងរបស់អ្នកនយោបាយមែនទេ ? ជាបឋម យើងមកមើលពីករណីបាញ់ប្រហារ ដែលកើតឡើងជារឿយៗនៅសហរដ្ឋអាមេរិក ។ អាមេរិកជាប្រទេសដែលកើតមានករណីបាញ់ប្រហារ ច្រើនបំផុតលើពិភពលោក...