ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញនូវបទបញ្ជាចំនួន ៥ចំណុចសំខាន់ៗ ដើម្បីអនុវត្តការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់មេបញ្ជាការ ប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋានទាំងអស់ អនុវត្តទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩៕
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះលិខិតមួយចំនួន ដែលបញ្ជាក់ពីស្ថាប័ន ដើម្បីស្នើសុំបញ្ជាក់ ក្នុងការធ្វើដំណើរ បំពេញការងារចាំបាច់ផ្សេងៗ គឺសមត្ថកិច្ចនៅតាមគោលដៅ មិនបន្តអនុញ្ញាត ឲ្យធ្វើដំណើរទៀតឡើយ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកគឹម សន្តិភាពបានឲ្យដឹងដែរថា រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាត ពីសមត្ថកិច្ចប្រចាំ នៅគោលដៅប៉ុណ្ណោះ៕
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងដំណើរចុះពិនិត្យស្ថានភាព វិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្រាក្បាលថ្នល់ បានធ្វើការណែនាំ និងក្រើនរំលឹក ដល់ប្រជាពលរដ្ឋថា ប្រសិនបើនៅតែបន្តធ្វើដំណើរ ក្នុងកាលទេសៈនេះ ហើយត្រូវអាជ្ញាធរ ពិនិត្យឃើញគ្មានឯកសារគ្រប់គ្រាន់ បញ្ជាក់ពីការអនុញ្ញាត សមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តវិធានការទៅតាមផ្លូវច្បាស់ ដោយគ្មានការយល់យោលឡើយ។ នៅថ្ងៃទី១៧ ខែមេសា...
ភ្នំពេញ៖ ក្នុងសេចក្ដីសម្រេច ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងភូមិសាស្ដ្ររាជធា នីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ប្រជាពលរដ្ឋធ្វើដំណើរ ទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំ ថ្ងៃ អាចធ្វើឡើង ដោយសមាជិក យ៉ាងច្រើន ២នាក់ មិនឱ្យលើស៣ដង ក្នុងមួយសប្តាហ៍។...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន២ដាច់ផ្សេងគ្នា ក្នុងនោះបានសម្រេចបិទខ្ទប់ (Lockdown) ភូមិគោកតាចាន់ ភូមិខ្វៀន និងផ្សារភូមិភាគ ផ្សារក្រោម និងផ្សារវត្តអធ្វារ ក្នុងក្រុងសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ ២០២១ ។