Covid-19

អាជ្ញាធរ សម្រេចបិទខ្ទប់ (Lockdown) ភូមិគោកតាចាន់ ភូមិខ្វៀន ផ្សារភូមិភាគ ផ្សារក្រោម និងផ្សារវត្តអធ្វារ ក្នុងក្រុងសៀមរាប

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន២ដាច់ផ្សេងគ្នា ក្នុងនោះបានសម្រេចបិទខ្ទប់ (Lockdown) ភូមិគោកតាចាន់ ភូមិខ្វៀន និងផ្សារភូមិភាគ ផ្សារក្រោម និងផ្សារវត្តអធ្វារ ក្នុងក្រុងសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ ២០២១ ។

To Top