ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យប្រឡាយ បឹងសាឡាង ស្វែងរកដំណោះស្រាយ រំដោះជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ សីហា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យមើលលូ និងប្រឡាយ បឹងសាឡាង ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណាឲ្យលូនិងប្រឡាយទាំងនេះ អាចរំដោះទឹកបាន នៅពេលមានជំនន់ទឹកភ្លៀងខ្លាំងម្តងៗ ។ ក្នុងដំណើរចុះពិនិត្យផ្ទាល់ នៅតាមបណ្តោយផ្លូវ២៣០...