ភ្នំពេញ៖ នៅថ្ងៃទី២៤ វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណៈ អំពីការបញ្ជៀសចរាចរនៅតាមបណ្តាផ្លូវមួយចំនួន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពចំនួន១២ទីតាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។ សម្រាប់ទីតាំងនោះ សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោមនេះ៖
ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃសហការគ្នាឲ្យបានស្អិតរមួត សំដៅការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងអំឡុងពេលដែលកម្ពុជា រៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយបានចាត់តាំងកងកម្លាំងប្រមាណជា៥ពាន់នាក់ ដាក់តាមគោលដៅនានា។ ក្នុងកិច្ចប្រជុំនេះដែរ...
ភ្នំពេញ ៖ ស្ពានកោះពេជ្រភ្ជាប់ទៅកាន់កោះនរា កាន់តែជិតភ្ជាប់និស្ស័យហើយ ខណៈព័ត៌មានទទួលបានពីក្រុមការងារសាងសង់ គឺកំពុងខិតខំធ្វើដើម្បីឲ្យរួចរាល់តាមផែនការកំណត់ទុក នៅអំឡុងខែវិច្ឆិកា ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរាជធានីភ្នំពេញ នាថ្ងៃ១០ សីហា ។ បើតាមលោក កើត ឆែ ដដែល “គម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន មុនព្រះរាជពិធីបុណ្យអុំទូក(២៦-២៧-២៨វិច្ឆិកា) ខាងមុខនេះ”...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ឆ្នាំ២០២៣នេះ កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ព្រមទាំងរៀបចំពិធីបុណ្យឯករាជ្យជាតិផងដែរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតចំនួន ៣៨១នាក់ ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ ។ បើតាមការបញ្ជាក់របស់...
ស្វាយរៀង: ស្ថិតក្រោមដំបូលនៃសុខសន្តិភាព និងបរិយាកាសសប្បាយរីករាយនៃពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋដើរលេងកម្សាន្តបចំនួនប្រមាណ៤៤៥០០០នាក់។ ក្នុងព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀងនេះមានការចូលរួមពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង, លោកនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ,លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង...
ភ្នំពេញ៖ បន្ទាប់មានការលើកឡើងពីអ្នកវិភាគ និងមតិមួយចំនួនពីការផ្អាកពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបក្នុងឆ្នាំ២០២២នេះ ដោយសារមិនមានលុយក្នុងការរៀបចំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញប្រតិកម្ម និងគូសបញ្ជាក់ច្បាស់ៗទៅពួកគេថា ការសម្រេចផ្អាកពិធីបុណ្យអុំទូក ព្រោះការឆ្លងជំងឺកូវីដ១៩មិនទាន់ចប់ ម្យ៉ាងទៀតស្របកម្ពុជាធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ាន មិនមែនដោយសារខ្វះលុយទេ ព្រោះត្រឹមចំណាយក្នុងពេលប្រារព្ធម្តងអស់ត្រឹម ៤ទៅ៥លានដុល្លារ មិនខ្វះឡើយ ។...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅទូទាំងប្រទេសកម្ពុជា មានភ្ញៀវទេសចរ ចេញដើរលេងកម្សាន្ត ចំនួន១៣២,០១៣នាក់ ក្នុងនោះ មានភ្ញៀវជាតិ ចំនួន១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,០១១នាក់។ តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៩...