ព័ត៌មានជាតិ
ក្រសួងសុខាភិបាល៖ បុរសជនជាតិនីហ្សេរីយ៉ា ត្រូវបានប្រគល់ឲ្យអាជ្ញាធរ ក្រោយជាសះស្បើយពីជំងឺអុតស្វា
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បរុសជនជាតិនីហ្សេរីយ៉ាកើត ជំងឺអុតស្វាសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជា។ លោកស្រីបន្ដថា ទោះបីយ៉ាងណាក៏ដោយ បុរសជននីហ្សេរីយ៉ាម្នាក់នោះ ត្រូវបានប្រគល់ជូនអាជ្ញាធរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ តាមរយ:សារតេឡេក្រាម នាថ្ងៃទី៦ សីហានេះ...