ព័ត៌មានជាតិ
អភិបាលរាជធានី៖ ក្រោមម្លប់សន្តិភាព វិស័យសំណង់ បានចូលរួមផ្តល់ការងារ ជូនកម្មករ កម្មការិនីយ៉ាងច្រើន
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មានសន្តិភាព ទើបមានការអភិវឌ្ឍ មានសំណង់រីកដុះដាលជាច្រើន ហើយនេះអ្វីដែលបានផ្តល់ឲ្យកម្មករ កម្មការិនី នូវការងារដែលមានប្រាក់ចំណូលសមរម្យ មានជីវភាពល្អប្រសើរ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បុគ្គលិក កម្មករ កម្មការិនី ដែលកំពុងបំពេញការងារ ក្នុងការដ្ឋាន និងត្រួតពិនិត្យគុណភាពសំណង់...