ព័ត៌មានអន្តរជាតិ
អូស្ត្រាលី បើកស្ថានទូតថ្មី នៅតំបន់ប៉ាស៊ីហ្វិក ស្របពេលឥទ្ធិពលចិនកើនឡើង
បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានបើកស្ថានទូតនៅសាធារណរដ្ឋ Marshall Islands និងប្រទេសប៉ូលីណេស៊ីបារាំង ស្របពេលដែលទីក្រុងកង់បេរ៉ា បង្កើនពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទប់ទល់នឹងការ ប្រកួតប្រជែងកំពុងកើនឡើង ពីប្រទេសចិន សម្រាប់ឥទ្ធិពលនៅតំបន់ប៉ាស៊ីហ្វិក។ សេចក្តីថ្លែងការណ៍រួមមួយ ពីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Marise Payne និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ តំបន់ប៉ាស៊ីហ្វិក លោក...