ព័ត៌មានអន្តរជាតិ
ក្រុមហាម៉ាស់ ចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ពីការជាប់គាំងលើកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទី២ នៃតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីការជាប់គាំងលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា នេះបើយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdul Latif Al-Qanou បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់មិនទាន់បានចាប់ផ្តើមនៅឡើយ បើទោះបីជាក្រុមហាម៉ាស់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយពួកគេតាមការគ្រោងទុកក៏ដោយ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមហាម៉ាស់ កំពុងរង់ចាំអ៊ីស្រាអែល ដើម្បីអនុវត្តរាល់បទប្បញ្ញត្តិនៃពិធីសារមនុស្សធម៌ ហើយ “យើងត្រៀមខ្លួនរួចរាល់ហើយ...