ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅឆ្នាំក្រោយ គឺជាព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ឃុំ-សង្កាត់ដែលអ្នកនយោបាយផ្សេងៗអាចយកបញ្ហាប្រឈម និងទំនាស់នានា ក្នុងមូលដ្ឋាន ឆ្កឹះក្នុងបំណងទាញប្រជាប្រិយ៍ភាព ដូច្នេះ អាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋពីបច្ចុប្បន្ននេះទៅ ។ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពង់ឆ្នាំងថ្មី នាថ្ងៃទី១ ខែមិថុនា...
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាព មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមការចេញផ្សាយស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២ មិថុនា ។ ជាមួយគ្នានេះ លោកស្រីក៏បានសុំឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២២ ខាងមុខ សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ ពុំអាចកំណត់ពេលវេលាបញ្ចប់ច្បាស់លាស់ ហើយសភាពការណ៍សន្ដិសុខសកលលោក បន្ដប្រែប្រួលស្មុគស្មាញនឹង ជះឥទ្ធិពលអវិជ្ឆមានដល់កម្ពុជា ខណៈកម្ពុជា ត្រៀមរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ ដែលជាគោលដៅនៃការប៉ុនប៉ងវាយប្រហារ របស់ ក្រុមឧទ្ទាមក្បត់ជាតិ។ យោងតាមសារលិខិត ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍...