ភ្នំពេញ ៖ សម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងមហាសន្និតបាត ជ្រើសរើសថ្នាក់ដឹកនាំ សម្រាប់អាណត្តិទី៥ ។ ក្នុងនោះលោក ប៉ាវ ស៊ីណា ត្រូវបានជាប់ឆ្នោត បន្តធ្វើជាប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា សម្រាប់អាណត្តិទី៥ ។កិច្ចប្រជុំនិងមហាសន្និតបាតនេះ ក៏មានការចូលរួមពីសំណាក់តំណាង អង្គការអន្តរជាតិ...
ភ្នំពេញ ៖ ក្នុងនាមជាប្រធានសហជីពមួយរូប ដែលការពារផលប្រយោជន៍កម្មករ លោក ប៉ាវ ស៊ីណា បានបង្ហាញការដឹងគុណ និងសប្បាយចិត្តជាពន់ពេក ចំពោះការប្រកាស របស់កិត្តិទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងការងារ របស់លោក ហេង សួរ ត្រូវរូតរះចរចាប្រាក់ឈ្នួល អប្បបរមាកម្មករក្នុង វិស័យកាត់ដេរ និងវាយនភណ្ឌឲ្យបានមុនបុណ្យភ្ជុំ ជាពិសេសធ្វើយ៉ាងណាត្រូវតែដំឡើងប្រាក់ខែឲ្យពួកគាត់...
ភ្នំពេញ ៖ ក្រុមតំណាងសម្ព័ន្ធសហជីពជាង៣០នាក់ ដែលមានការដឹកនាំដោយ លោក ប៉ាវ ស៊ីណា ជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននាំគ្នាធ្វើយុទ្ធនាការសកល នៅមុខហាងលក់សំលៀកបំពាក់ ដ៏ល្បីឈ្មោះ “adidas” ស្ថិតក្នុងទីក្រុងភ្នំពេញ នៃកម្ពុជានៅព្រឹកថ្ងៃ១១ ឧសភានេះ ។ ការធ្វើយុទ្ធនាការនេះ មិនមែនធ្វើឡើង តែនៅក្នុងក្រុងភ្នំពេញនោះទេ គឺតំណាងសហជីព នៅទូទាំងពិភពលោក បានធ្វើសកម្មភាព...
ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ម្ចាស់យីហោ Adidas ត្រូវតែទទួលខុសត្រូវ ចំពោះកាតខាតបង់ ប្រយោជន៍ របស់កម្មករនិយោជិត ពីព្រោះក្រុមហ៊ុនដែលផ្គត់ផ្គង់ឲ្យ Adidas ជាផ្នែកមួយក្នុងការស្វែង រកប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុនម៉ាកយីហោ ជាពិសេសកម្មករ ដែលជាកម្លាំងផលិតដ៏សំខាន់ សម្រាប់ក្រុមហ៊ុនក៏ដូចជាម្ចាស់ ម៉ាកយីហោមួយនេះ...
ភ្នំពេញ ៖ ដោយសង្កេតឃើញថា នៅដើមឆ្នាំ២០២៣នេះ បណ្ដារោងចក្រ សហគ្រាសនៅកម្ពុជា បានបន្ដព្យួរការងារ ដោយសារតែការបញ្ជាទិញធ្លាក់ចុះ ជាហេតុនាំឲ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពចំណូល របស់កម្មករនិយោជិត លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានស្នើឲ្យរាជរដ្ឋាភិបាល កម្ពុជា ពិចារណាផ្ដល់មូល និធិជំនួយសង្គម ដ៏ដូចជាក្រសួងការងារ គប្បីចេញសេចក្ដីប្រកាស តម្រូវឲ្យនិយោជក...