រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានសម្រេចចិត្តបញ្ឈប់រាល់ទំនាក់ទំនង កិច្ចប្រជុំ និងការសម្របសម្រួលសន្តិសុខជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការតវ៉ាប្រឆាំងនឹងការវាយឆ្មក់ដ៏ឃោរឃៅចុងក្រោយនៅតំបន់វេសបែង ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨នាក់ និង ៨០ នាក់ផ្សេងទៀតរងរបួស។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេល កិច្ចប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ដែលដឹកនាំដោយប្រធានាធិបតី Mahmoud Abbas នៅទីក្រុងមួយស្ថិតភាគខាងលិចនៃទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា...
រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានរិះគន់គម្រោងការតាំងទីលំនៅថ្មីរបស់អ៊ីស្រាអែល នៅតំបន់វេសបែង ដោយថាការផ្លាស់ប្តូរនេះ គឺជាការមិនយកចិត្តទុកដាក់ ចំពោះភាពស្របច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់ភ្លើងខៀវ ដល់សមាគមតាំងទីលំនៅរបស់អ៊ីស្រាអែល ដើម្បីបង្កើតប៉ុស្តិ៍តាំងទីលំនៅដោយចៃដន្យរាប់សិបកន្លែងនៅក្នុងតំបន់ផ្សេងៗនៃតំបន់វេសបែង ដែលខ្លួនកាន់កាប់” ដែលជា “កិច្ចខិតខំប្រឹងប្រែងផ្លូវការរបស់អ៊ីស្រាអែល ក្នុងការបង្កើនល្បឿនការបញ្ចូលតំបន់នេះ រួមទាំងក្រុងយេរ៉ូសាឡឹមខាងកើត”។ កាសែតអ៊ីស្រាអែល Yedioth Ahronoth បានរាយការណ៍កាលពីថ្ងៃសុក្រថា...
យូអិន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “បញ្ឈប់ជាបន្ទាន់ និងបញ្ឈប់ទាំងស្រុង” រាល់សកម្មភាពតាំងទីលំនៅ នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់។ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តកាលពីថ្ងៃអាទិត្យ ដោយរដ្ឋាភិបាលអ៊ីស្រាអែល...
ប៉េកាំង៖ លោក Geng Shuang ដែលជាតំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការរំលោភយកដីធ្លី និងធនធានរបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng បានប្រាប់សន្និសីទប្រចាំលើ ក្រុមប្រឹក្សាសន្តិសុខនៅមជ្ឈឹមបូព៌ាថា “យើងជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និងបញ្ឈប់ការរំលោភយកដីធ្លី និងធនធានរបស់ប្រជាជនប៉ាឡេស្ទីនភ្លាមៗ” ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការពង្រីកការតាំងទីលំនៅខុសច្បាប់នៅលើទឹកដី...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចាត់ទុកអ៊ីស្រាអែល “ជាអ្នកទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់” សម្រាប់ភាពតានតឹងដ៏ហឹង្សា ជាមួយក្រុមយោធាប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយព្រមានថា ការបិទចំណុចឆ្លងកាត់នៅតាមព្រំដែន នឹងនាំឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់ សម្រាប់គោលបំណងពាណិជ្ជកម្ម និងមនុស្សធម៌នៅតាមព្រំដែន នៃតំបន់ហ្គាហ្សាស្ទ្រីប រយៈពេល ៥ថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាត អ៊ីស្លាមប៉ាឡេស្ទីន (PIJ) ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir Abdollahian កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យមានការចូលរួមគ្នា ក្នុងចំណោមបណ្តារដ្ឋដែលកាន់សាសនាមូស្លីម ក្នុងការគាំទ្រទៅដល់ជនប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍របស់លោក Raisi ត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្ទនាគ្នា ជាមួយនឹងសមភាគីកាតាលោក Emir Sheikh Tamim bin...
រ៉ាម៉ាឡា៖ អាជ្ញាធរជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែលបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកគេ កាលពីថ្ងៃអាទិត្យក្នុងការជំរុញសន្តិសុខ ស្ថិរភាព និងសន្តិភាពសម្រាប់ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំរវាងមន្ត្រីនៃភាគីទាំងពីរ អេហ្ស៊ីប ហ្ស៊កដានី និងសហរដ្ឋអាមេរិក នៅទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Sharm El-Sheikh ភាគីបានទទួលស្គាល់ពីភាពចាំបាច់ នៃការកាត់បន្ថយភាពតានតឹង ការទប់ស្កាត់អំពើហឹង្សាបន្ថែមទៀត...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា សាក្សី និងមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន១០នាក់ រួមទាំងបុរសចំណាស់ម្នាក់ និងក្រុមសកម្មប្រយុទ្ធជាច្រើននាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់របស់យោធាអ៊ីស្រាអ៊ែលនៅតំបន់ West Bank ដែលកាន់កាប់ ។ ការផ្ទុះ និងការបាញ់កាំភ្លើងបានបន្លឺឡើង ខណៈដែលកងទ័ពវាយឆ្មក់ចូលដល់បេះដូងនៃក្រុង Nablus ដែលបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាមួយខ្មាន់កាំភ្លើង ។...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិ ដើម្បីបន្តការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ដែលត្រូវបានកាត់ផ្តាច់ក្នុងការឆ្លើយតប ទៅនឹងការឈ្លានពាន របស់អ៊ីស្រាអែលនៅតំបន់ West Bank ។ ទោះជាយ៉ាងណាក៏ដោយ លោក Sabri Seidam អនុប្រធានគណៈកម្មាធិការកណ្តាលនៃចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់...
រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃអង្គារ បានប្រាប់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken ថា រដ្ឋាភិបាលអ៊ីស្រាអែល «ទទួលខុសត្រូវទាំងស្រុង ចំពោះភាពតានតឹង និងអំពើហិង្សានាពេលបច្ចុប្បន្ន នៅក្នុងទឹកដីប៉ាឡេស្ទីន”។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា លោក Abbas...