រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ UNHRC ដើម្បីបង្កើតគណៈកម្មាធិការ ឯករាជ្យមួយ ដើម្បីស៊ើបអង្កេតការរំលោភបំពាន របស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេស្ទីន ។ ក្នុងអំឡុងពេលប្រជុំបន្ទាន់ UNHRC បានសម្រេចចិត្តបើកការស៊ើបអង្កេត អន្តរជាតិមួយ ទៅលើការរំលោភសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងទឹកដី ប៉ាឡេស្ទីន និងអ៊ីស្រាអែលចាប់តាំងពីខែមេសា បន្ទាប់ពីរដ្ឋជា សមាជិកចំនួន ២៤...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានអ៊ីស្រាអែល អំពីសកម្មភាពប្រឆាំងនឹង ប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅយេរ៉ូសាឡឹមខាងកើត ដោយកត់សម្គាល់ថា ពួកគេអាចនាំឱ្យមានភាពតានតឹង កាន់តែខ្លាំងនៅតំបន់វេសប៊ែង និងកាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការព្រមាននេះត្រូវបានចេញ ដោយអ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនលោក Nabil Abu Rudeineh បន្ទាប់ពីសកម្មជនប្រព័ន្ធ ផ្សព្វផ្សាយសង្គមប៉ាឡេស្ទីន បានផ្សព្វផ្សាយវីដេអូខ្លីរបស់ កងកម្លាំងប៉ូលីសអ៊ីស្រាអែល...
ប៉ារីស ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែឧសភា ឆ្នំា២០២១ថា មនុស្សរាប់ពាន់នាក់បានដើរក្បួន នៅថ្ងៃសៅរ៍នៅទីក្រុងប៉ារីស និងទីក្រុងបារាំងដទៃទៀត ដើម្បីគាំទ្រប្រជាជន ប៉ាឡេស្ទីនបន្ទាប់ ពីមានជម្លោះរយៈពេល១១ថ្ងៃជាមួយអ៊ីស្រាអ៊ែល ដែលបានសម្លាប់មនុស្សជាង២៦០នាក់ទាំងសង្ខាង ។ មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង នៅក្នុងតំបន់ក្រីក្រ នៅហ្គាហ្សា ដែលជាកន្លែង...
គ៊ែរ៖ ទីភ្នាក់ងារសារព័ត៌មាន MENA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអេហ្ស៊ីប នឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួន ២រូប ទៅកាន់ប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាការអនុវត្តបទឈប់បាញ់គ្នា រវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍ MENA បានឲ្យដឹងថា“ ទីក្រុងគ៊ែរនឹងបញ្ជូនគណៈប្រតិភូសន្តិសុខចំនួនពីរទៅកាន់ទីក្រុង Tel Aviv និងដែនដីប៉ាឡេស្ទីន ដើម្បីតាមដាននីតិវិធីអនុវត្ត នៃបទឈប់បាញ់រវាងប្រទេសទាំងពីរ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា មនុស្សរាប់ពាន់នាក់ រួមទាំងស្ត្រី និងកុមារយ៉ាងច្រើន បានធ្វើដំណើរតាមដងផ្លូវ នៅក្នុងទីក្រុងកំពង់ផែការ៉ាជី ស្ថិតនៅភាគខាងត្បូងប៉ាគីស្ថានកាលពីថ្ងៃពុធ ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន ។ ការតវ៉ានេះត្រូវបានធ្វើឡើង នៅមុខក្លឹបសារព័ត៌មានការ៉ាជី ខណៈដែលអ្នកសារព័ត៌មាន និងអ្នកល្បីល្បាញមួយចំនួនក៏បានចូលរួមផងដែរ ហើយបានទាមទារឱ្យអ៊ីស្រាអ៊ែល បញ្ឈប់ការវាយប្រហារ ទៅលើប្រជាជនស្លូតត្រង់ ។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា អង្គការសហប្រជាជាតិ (អ.ស.ប) បានរាប់ចំនួនអ្នកស្លាប់ និងរបួសដោយសារផ្ទុះសង្គ្រាម នៅតំបន់ហ្គាហ្សា វេសប៊ែង និងអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធ បានបង្ហាញថា មនុស្ស២៥៦នាក់បានស្លាប់ ក្នុងនោះមានកុមារ ៦៩នាក់និង ទាហានអ៊ីស្រាអ៊ែលម្នាក់ និងរាប់ពាន់នាក់ទៀតរងរបួស ។ ការិយាល័យអង្គការ សហប្រជាជាតិ...
បរទេស៖ សហគមន៍អឺរ៉ុប នៅពេលថ្មីៗនេះ បានស្នើឲ្យមានបទ ឈប់បាញ់គ្នាភ្លាមៗមួយ នៅក្នុងការប្រយុទ្ធគ្នារវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន គឺពួកហាម៉ាស់ ហើយការប្រយុទ្ធគ្នានេះ បានផ្តាច់អាយុជីវិតមនុស្សជាង ២០០នាក់។ តាមសេចក្តីរាយការណ៍ សមាជិកសហគមន៍អឺរ៉ុបទាំងអស់ លើកលែងតែប្រទេសហុងគ្រី បានចូលរួមស្នើឲ្យបញ្ចប់ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមនៅថ្ងៃទី១០ខែឧសភា ហើយសហភាពអឺរ៉ុប ក៏បានធ្វើការថ្កោលទោសការ វាយប្រហារគ្រាប់រ៉ុកកែតរបស់ ពួកហាម៉ាស់ទៅលើអ៊ីស្រាអែលផងដែរ ដោយនិយាយថា ពួកសកម្មប្រយុទ្ធ...
យូអិន៖ ការិយាល័យមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សចំនួន ២០៨ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១៥០០ នាក់បានរងរបួស នៅក្នុង ១សប្តាហ៍នៃអរិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលនៃតំបន់កាហ្សា បានរាយការណ៍ថា មនុស្ស ១៩៨ នាក់ បានស្លាប់រួមទាំង កុមារ ៥៨...
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនបានបង្កើតភាពច្បាស់លាស់ ចំពោះអ៊ីស្រាអែល ប៉ាឡេស្ទីននិងភាគីដទៃទៀតថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ការគាំទ្រ ប្រសិនបើភាគីនានាស្វះស្វែងរក បទឈប់បាញ់គ្នាមួយ ដើម្បីបញ្ចប់អំពើហិង្សាដ៏អាក្រក់ រវាងប្រទេសអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់ដល់ក្រុមប្រឹក្សា...
ឡូងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃសៅរ៍ បាតុកររាប់ពាន់នាក់ បានដើរក្បួនគាំទ្រដល់ប៉ាឡេស្ទីន នៅតាមបណ្តាទីក្រុងធំៗ នៅអឺរ៉ុប រួមមានទីក្រុងឡុងដ៏ ប៊ែកឡាំង ម៉ាឌ្រីដ និងប៉ារីស ដោយសារតែអំពើហឹង្សាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ បានផ្ទុះឡើងរវាងអ៊ីស្រាអ៊ែលនិងពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ។ នៅទីក្រុងឡុងដ៏ អ្នកតវ៉ារាប់ពាន់នាក់ដែលកាន់ផ្ទាំង...