ឡូសអេនជឺឡេស៖ ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា និងដើរដង្ហែរនៅកណ្តាលទីក្រុង Los Angeles ដោយបានថ្កោលទោសគោលនយោបាយ ប៉ាឡេស្ទីនរបស់សហរដ្ឋអាមេរិក ជាពិសេសជំហរគាំទ្រអ៊ីស្រាអែល ជាប់លាប់របស់រដ្ឋបាលលោក បៃដិន ។ បាតុករជាច្រើនបានពាក់អាវប៉ាឡេស្ទីន keffiyeh ដែលមានលំនាំប្លែកពីគេ ចាត់ទុកថាជានិមិត្តរូបនៃជាតិនិយមប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះរវាងជនជាតិប៉ាឡេស្ទីន និងអ្នកតាំងទីលំនៅជ្វីហ្វ ដែលមានតាំងពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៣៩ ការបះបោរអារ៉ាប់នៅប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែតាមដងផ្លូវសំខាន់ៗនៃទីក្រុង...
ហ្គាហ្សា៖ ប្រភពវេជ្ជសាស្រ្ត និងសាក្សី ដែលឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃអាទិត្យ។ ប្រភពវេជ្ជសាស្ត្របានប្រាប់ស៊ីនហួថា មនុស្ស ១៥ នាក់ រួមទាំងកុមារត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយន្តហោះចម្បាំង បានវាយប្រហារអគារលំនៅដ្ឋានមួយ នៅក្នុងសង្កាត់ Zaytoun ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា។ យោងតាមប្រភពក្នុងស្រុក និងសាក្សី...
បរទេស៖ មេបញ្ជាការក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Jenin Brigades លោក Yasser Hanoun ត្រូវបានសម្លាប់បន្ទាប់ពីការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវចំរថយន្តរបស់លោក នៅក្នុងជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់កាសែត ថាយន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្ត ដែលដឹកលោក Hanoun នៅតាមដងផ្លូវក្នុងជំរុំ Jenin...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាន នៅក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់២៩.១៩៥នាក់ និងចំនួន៦៩.១៧០នាក់ផ្សេងទៀត បានរងរបួស ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅតែបន្តដដែល ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអ៊ែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន១០៣នាក់ និងចំនួន១៤២នាក់ផ្សេងទៀតបានរង របួសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ក្រសួងបានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួន...
ការ៉ាកាស ៖ វ៉េណេស៊ុយអេឡា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយលុក របស់យោធាអ៊ីស្រាអែល ឆ្ពោះទៅកាន់ក្រុងរ៉ាហ្វា ដែលជាទីប្រជុំជនមួយ នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលផ្តល់ជម្រកដល់ប្រជាជន ប៉ាឡេស្ទីនចំនួន ១,៤ លាននាក់ ដែលបានផ្លាស់ទីលំនៅ។ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងព្រមានថា សកម្មភាពដ៏ឃោរឃៅ និងអមនុស្សធម៌ទាំងនេះ រួមចំណែកធ្វើឱ្យកាន់តែអាក្រក់ នូវផលវិបាក និងលក្ខខណ្ឌនៃការខ្សោះជីវជាតិ...
ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានដោះលែងពលរដ្ឋប៉ាឡេស្ទីនចំនួន ១១៤ នាក់តាមរយៈច្រក Kerem Shalom ក្នុងតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការថ្មើរជើងរបស់ខ្លួន។ ប្រភពសន្តិសុខប៉ាឡេស្ទីន នៅអាជ្ញាធរព្រំដែនក្នុងតំបន់ហ្គាហ្សា បានប្រាប់ស៊ីនហួថា ជនប៉ាឡេស្ទីនមួយចំនួន ដែលត្រូវបានដោះលែងត្រូវបានផ្ទេរទៅមន្ទីរពេទ្យ Najjar ក្នុងទីក្រុង Rafah ដោយសារតែស្ថានភាពសុខភាពរបស់ពួកគេកាន់តែយ៉ាប់យ៉ឺន។ ក្នុងអំឡុងពេលប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប កងទ័ពអ៊ីស្រាអែល បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនរាប់រយនាក់ និងផ្ទេរពួកគេទៅកាន់ទីតាំងដែលមិនស្គាល់...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាល គ្រប់គ្រង ដោយក្រុមហាម៉ាស់ នៅទីក្រុង ហ្គាហ្សា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋ ប៉ាឡេស្ទីន ពីការវាយលុករបស់ អ៊ីស្រាអ៊ែល នៅតំបន់នេះ បានកើនឡើង ដល់២៦.៦៣៧នាក់ គិតចាប់តាំងពីមានការវាយប្រហារ ដែលចាប់ផ្តើមនៅថ្ងៃទី៧...
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការកោះ ប្រជុំសន្និសិទសន្តិភាពអន្តរជាតិ ដ៏ទូលំទូលាយ ប្រកបដោយសិទ្ធិអំណាច និងមានប្រសិទ្ធភាព ដើម្បីបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ ដើម្បីដោះស្រាយ ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន...
ប៉េកាំង៖ បេសកជនចិន នៅថ្ងៃសុក្របានព្រមានអំពី ផលវិបាកនៃការបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបទឈប់បាញ់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជិត ១០០ថ្ងៃនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្ត មនុស្សជាង ២៣,០០០នាក់នៅហ្គាហ្សា និងជាង ២០០នាក់នៃអង្គការសហប្រជាជាតិ និងអ្នកកាសែតបានបាត់បង់ជីវិត ហើយ ៩០ភាគរយនៃប្រជាជន នៅតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ។ តំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ ទាក់ទងនឹងវោហាសាស្ត្រនៃ...
ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅហ្គាហ្សា បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្ត របស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់២៣.៤៦៩នាក់ហើយ ។ លោក Ashraf...