ព័ត៌មានអន្តរជាតិ

មនុស្សរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles ដើម្បីប្រឆាំងនឹងគោលនយោបាយ ប៉ាឡេស្ទីនរបស់អាមេរិក

AFP

ឡូសអេនជឺឡេស៖ ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា និងដើរដង្ហែរនៅកណ្តាលទីក្រុង Los Angeles ដោយបានថ្កោលទោសគោលនយោបាយ ប៉ាឡេស្ទីនរបស់សហរដ្ឋអាមេរិក ជាពិសេសជំហរគាំទ្រអ៊ីស្រាអែល ជាប់លាប់របស់រដ្ឋបាលលោក បៃដិន ។

បាតុករជាច្រើនបានពាក់អាវប៉ាឡេស្ទីន keffiyeh ដែលមានលំនាំប្លែកពីគេ ចាត់ទុកថាជានិមិត្តរូបនៃជាតិនិយមប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះរវាងជនជាតិប៉ាឡេស្ទីន និងអ្នកតាំងទីលំនៅជ្វីហ្វ ដែលមានតាំងពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៣៩ ការបះបោរអារ៉ាប់នៅប៉ាឡេស្ទីន។

ពួកគេបានដើរដង្ហែតាមដងផ្លូវសំខាន់ៗនៃទីក្រុង Los Angeles ជាមួយនឹងទង់ជាតិប៉ាឡេស្ទីន ដោយស្រែកពាក្យស្លោកប្រឆាំងនឹង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដូចជា “បញ្ឈប់អំពើប្រល័យពូជសាសន៍” និង “ដោះលែងប៉ាឡេស្ទីន” ជាដើម។

បុរសវ័យកណ្តាលម្នាក់ត្រូវបានគេឃើញ កាន់ប័ណ្ណដែលមានរូបបញ្ឈររបស់ Aaron Bushnell ហើយស្រែកពាក្យរបស់លោកថា “ខ្ញុំនឹងលែងមានភាពស្មុគស្មាញ ក្នុងការប្រល័យពូជសាសន៍ទៀតហើយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top