ព័ត៌មានជាតិ
លោក ប៉ា ច័ន្ទរឿន ៖ ករណីបរិហារគ្នា រវាងប្រពន្ធដើម-ចុង លើបណ្តាញសង្គម ឆ្លុះបញ្ចាំងពីសីលធម៌ចុះទាប
ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានប្រធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន បានហៅការបរិហារកេរ្តិ៍គ្នា រវាងជម្លោះប្រពន្ធដើម និងប្រពន្ធចុង ដោយសារប្តីលួចមានសហាយស្មន់ លើបណ្តាញសង្គមបានឆ្លុះបញ្ចាំង ពីផ្នែកសីលធម៌ក្នុងសង្គមធ្លាក់ចុះ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីរឿងរ៉ាវរវាងប្តី-ប្រពន្ធកើតឡើង ស្ទើរតែរៀងរាល់ថ្ងៃ ដែលករណីខ្លះបង្កដោយប្តីមានប្រពន្ធចុង ឬស្រីស្នេហ៍ និងខ្លះទៀតភាគតិចប្រពន្ធលួចទាក់ទងប្រុសផ្សេង ហើយបង្កើតឲ្យមានជម្លោះរវាងគូទំនាស់ទាំងសងខាង ។ ខ្លះក៏ឈានទៅដល់ហិង្សាធ្ងន់ធ្ងរ និងមួយចំណែកទៀត...