កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីបច្ចេកទេស និងមន្ត្រីសាធារណការ ត្រូវមានការសហការគ្នា ដើម្បីថែរក្សាការងារសុវត្ថិភាព ចរាចរណ៍តាមដងផ្លូវឲ្យបានល្អ ។ លោករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពគុណភាព ស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកក្តាម ដោយប្រើប្រាស់រថយន្ត បំពាក់ឧបករណ៍អង្កេត ពិនិត្យស្ពាន ឧបករណ៍វាស់ ដើម្បីតាមដានរំញ័រស្ពាន និងកម្ពស់ទឹកទន្លេ នារដូវវស្សា...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី បានប្ដេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ មកអភិវឌ្ឍវិស័យ សាធារណការ និងដឹកជញ្ជូន ឲ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ តាមរយៈសារ របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន...