បរទេស ៖ យោងតាមការចេញ ផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសប៊ែលហ្សិក លោក Vincent Van Peteghem បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសបែលហ្ស៊ិកនឹងមិនគាំទ្រ ការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលត្រូវបានបង្កក ដោយសហភាពអឺរ៉ុប ជាផ្នែកនៃទណ្ឌកម្មទាក់ទងនឹង អ៊ុយក្រែននោះឡើយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះលោក Vincent Van...
ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Vincent Van Quickenborne រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក បានប្រកាសលាលែងពីតំណែង ដោយទទួលស្គាល់ថា ក្រសួងរបស់លោកបានប្រព្រឹត្តកំហុស “មិនអាចទទួលយកបាន” ទាក់ទងនឹងខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ជនជាតិស៊ុយអ៊ែត ចំនួន២នាក់ក្នុងសប្តាហ៍នេះ នៅចំកណ្តាលទីក្រុងប្រ៊ុចស៊ែល ។ នៅក្នុងសន្និសីទថ្មីមួយ...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសក្នុងការអនុម័ត កញ្ចប់ថវិកាជំនួយជាយោធា ដែលទំហំធំបំផុតរបស់ខ្លួនមួយ ទៅឲ្យប្រទេសអ៊ុយក្រែន ឬប្រមាណជា ៩២លានអឺរ៉ូ។ កញ្ចប់ថវិកាជំនួយទាំងនោះ ត្រូវបានគេមើលឃើញថា មានរួមទាំងមីសីលប្រឆាំងយន្តហោះចម្បាំង អាវុធប្រឆាំងរថក្រោះកាំភ្លើងយន្ត គ្រាប់បែក និងអាវុធយុទ្ធភណ្ឌជាច្រើនទៀត ហើយភាគច្រើនគឺត្រូវបានផ្តល់ចេញ ពីឃ្លាំងអាវុធស្រាប់របស់ខ្លួន និងមួយចំនួនទៀតនឹង ត្រូវបញ្ជូនទៅតាមក្រោយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៊ែលហ្ស៊ិកលោក Ludivine Dedonder...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍មួយ ដែលរថយន្តមួយគ្រឿង បានបើកបរបំបុកសំដៅ ក្រុមមនុស្សជាច្រើននាក់ នៅក្នុងទីក្រុងភាគខាងត្បូង នៃប្រទេសប៊ែលហ្ស៊ិក។ ហេតុការណ៍ដែលបានកើតឡើង នៅទីក្រុង Strepy-Bracquegnies ចំងាយប្រមាណជា ៥០គីឡូម៉ែត្រពីរដ្ឋធានី Brusesels ហើយគេជឿជាក់ថា រថយន្តនេះ បានធ្វើដំណើរក្នុងល្បឿន អតិបរិមាបើកសំដៅក្រុមមនុស្ស...
បរទេស៖ប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃនេះបានធ្វើការប្រកាសជាផ្លូវការហើយថានឹងបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់ខ្លួនក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។ ច្បាប់របស់ប៊ែលហ្ស៊ិកបានដាក់ឲ្យអនុវត្តកិច្ចការងារបញ្ចប់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរទាំងនេះអស់រយៈពេលជាង ២ទសវត្សមកហើយ។ ប៉ុន្តែគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្រោយជំនួបពិភាក្សាគ្នារវាងរដ្ឋមន្ត្រីដែលពាក់ព័ន្ធទាំងអស់បានសម្រេចចិត្តក្នុងការបញ្ឈប់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំង៧នៅរោងចក្រដែលនៅសល់ចុងក្រោយទាំង២កន្លែងដែលជាទីតាំងផលិតថាមពលអគ្គិសនីសម្រាប់ប្រទេសបានពាក់កណ្តាលនាពេលបច្ចុប្បន្ន។ ដោយឡែកបើក្រឡេកមើលទៅអ្នកជិតខាងវិញដូចជាបារាំងគឺកំពុងឈានទៅមុខបន្តិចក្នុងការប្រើប្រាស់ថាមពលបៃតង១០០ភាគរយ ខណៈដែលអាល្លឺម៉ង់នឹងបញ្ចប់ការប្រើប្រាស់រោងចក្រដើរដោយនុយក្លេអ៊ែរទាំងអស់នៅត្រឹមឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT.com នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសប៊ែលហ្ស៊ិក បន្ទាប់ពីរូបគាត់ បានព្យាយាម ក្នុងការទទួលយក ការចាក់វ៉ាក់សាំងជាលើកទី៩ តាមរយៈការក្លែងបន្លំអត្តសញ្ញាណជំនួស ឲ្យមនុស្សដែលត្រូវមក ទទួលយកវ៉ាក់សាំង តែបែរជាមិនចង់មកទទួល ។ បុរសដែលមិនត្រូវបានបង្ហាញឈ្មោះ មានប្រភពមកពីតំបន់ Charleroi ត្រូវបានចាប់ខ្លួន នៅឯមជ្ឈមណ្ឌល...
បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។...
បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា អជ្ញាធរគយនៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្ស៊ិកបានធ្វើការរឹបអូស បាននូវជាតិកូកាអ៊ីនដែលមានទំហំ រហូតទៅដល់ ២៣តោន និងត្រូវបានគេដឹងថា កំពុងត្រៀមឆ្ពោះទៅកាន់ ប្រទេសហូឡង់ជាគោលដៅចុងក្រោយ។ មន្ត្រីរបស់អាល្លឺម៉ង់ ត្រូវបានគេដឹងថា បានរកឃើញកូកាអ៊ីនចំនួន ១៦តោន នៅក្នុងទូកុងទីន័រចំនួន៥ ដែលបានធ្វើដំណើរមកដល់ផែទីក្រុង Hamburg ពីប្រទេសបារ៉ាហ្គាយតាំងតែពី ដើមខែមកម្ល៉េះខណៈដែល ៧,២តោនទៀត...