Covid-19

អ្នកទោស ៦០នាក់នៅពន្ធនាគារ ក្នុងប្រទេស ប៊ែលហ្ស៊ិក ឆ្លងជំងឺកូវីដ១៩, រាល់ការមកសួរសុខទុក្ខអ្នកទោស គឺត្រូវបានផ្អាក

បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។

យោងតាមមន្រ្តីបានអោយដឹងថា អ្នកទោសម្នាក់កំពុងស្ថិតនៅ ក្នុងមន្ទីរពេទ្យដោយសារឆ្លងវីរុសកូវីដ១៩។ អ្នកទោសប្រហែល ៦០នាក់ ក្នុងចំណោមបុគ្គលិក ១១៥ នាក់នៃមន្ទីរឃុំឃាំងនេះ ក៏បានធ្វើតេស្ត៍វិជ្ជមានសម្រាប់វីរុសនេះផងដែរ។

លោកស្រី Kathleen De Vijve អ្នកនាំពាក្យរដ្ឋបាលពន្ធនាគារ បានពណ៌នាពីស្ថានភាពនេះថា “វាជាបញ្ហាធ្ងន់ធ្ងរណាស់” ។ រាល់ការមកសួរសុខទុក្ខអ្នកទោស គឺត្រូវបានផ្អាកផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top