ព័ត៌មានជាតិ
សម្តេចធិបតី៖ ការវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ឆ្លើយតបនឹងការគាំទ្ររបស់ពលរដ្ឋជាម្ចាស់ឆ្នោត
កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបន្តវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធីឱ្យចប់សព្វគ្រប់ជូនប្រជាពលរដ្ឋ គឺជាអ្វីដែលរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម...