ព័ត៌មានជាតិ
ព្រឹទ្ធសភាសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ស្ដីពីការជំនុំជម្រះក្តី ប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្ត និងសោកស្តាយបំផុត ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីការជំនុំជម្រះក្តី ប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា (២០២១/២៥៧៩(RSP)) ។ យោងតាមសេចក្ដីថ្លែងការណ៍ របស់ព្រឹទ្ធសភានៅថ្ងៃទី១៧មីនានេះ បានឲ្យដឹងថាសេចក្តីសម្រេចនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលំអៀង និងក្រោមហេតុផលនយោបាយ និងលើកទឹកចិត្ត ឱ្យក្រុមឧក្រិដ្ឋជនប្រឆាំង ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបម្រើ...