ព័ត៌មានជាតិ
ប្រតិបត្តិការបង្ក្រាបបទល្មើស ធនធានធម្មជាតិទ្រង់ទ្រាយធំ ថ្ងៃទី២ នៅខេត្តពោធិ៍សាត់ កម្លាំងចម្រុះឃ្លុំដីទុកជាង ២ពាន់ហិកតា និងដកហូតវត្ថុតាងមួយចំនួនធំ
ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបបទល្មើស ធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី២ នៃប្រតិបត្តិការទ្រង់ទ្រាយធំ កម្លាំងចម្រុះ បានឃ្លុំដីទុកបាន ២,២៥៩.១ហិកតា អប់រំផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋចំនួន ៨នាក់។ ការចេញប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ...