បរទេស៖ ប្រភពហិរញ្ញវត្ថុចំនួន៣បាននិយាយថា ប្រទេសកាតា មានគម្រោងវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារ ក្នុងកំពង់ផែសហរដ្ឋអាមេរិក និងបានចូលទៅរកធនាគារអន្តរជាតិ សុំជំនួយផ្នែកហិរញ្ញវត្ថុ ហើយក្នុងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងមិត្តភាពកាន់តែស៊ីជម្រៅងរបស់កាតាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប្រភពពីលោកខាងលិចនិងពីតំបន់មជ្ឈិមបូព៌ា ដែលដឹងពីរឿងនេះ បាននិយាយថា ទីក្រុងដូហា កំពុងតែផ្តោតគោលដៅវិនិយោគក្នុងកំពង់ផែនៅជុំវិញតំបន់ឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងត្រូវធ្វើការអភិវឌ្ឍជាដំណាក់កាល និងបានបន្ថែមថា គម្រោងនោះ នៅក្នុងពេលបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងដំណាក់កាលបឋម។ លោក Michael...
បរទេស៖ ប្រទេសកាតា នាពេលថ្មីៗនេះ បានបញ្ជូនជំនួយមនុស្សធម៌តាមយន្តហោះ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជើងយន្តហោះផ្តល់ជំនួយជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ដោយផ្តល់ឲ្យនូវគ្រឿងផ្គត់ផ្គង់ដែលចំាបាច់ខ្លាំង ក្រោយការខ្វះខាតជំនួយពីលោកខាងលិច ដោយសារតែការដណ្ដើមអំណាចរបស់ពួកតាលីបង់ កាលពីខែមុន។ ប្រទេសកាតា បានបង្ហាញខ្លួនជាអន្តរការីដ៏សំខាន់មួយ រវាងបណ្ដាប្រទេសលោកខាងលិចនិងពួកតាលីបង់ ក្រោយវិវត្តចំណងមិត្តភាពជិតស្និទ្ធជាមួយក្រុមពួកសកម្មប្រយុទ្ធនោះ តាមរយៈផ្តល់ទីតាំងធ្វើជាការិយាល័យនយោបាយរបស់ពួកតាលីបង់ នៅក្នុងប្រទេសកាតា ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រសួងការបរទេសកាតា បាននិយាយថា...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Lolwah Al-Khater បាននិយាយថា មានផែនការដើម្បីសាងសង់ផ្ទះ ឡើងវិញចំនួនជាង ៤៥ ០០០ ខ្នង ដែលត្រូវបានបំផ្លាញក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយថវិកាដែលផ្តល់ ដោយកាតាក្នុងរយៈពេលតែ ៦ ខែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lolwah...