បរទេស៖ ទឹកជំនន់ដ៏សាហាវមួយនៅជិតព្រំដែន ប្រទេសនេប៉ាល់ជាមួយតំបន់ទីបេកាលពីថ្ងៃពុធ អាចបណ្តាលមកពីផ្នែកខាងក្រោមនៃផ្ទាំងទឹកកកបានបាក់បែក ហើយធ្លាក់មកលើជ្រលងភ្នំរាប់រយម៉ែត្រខាងក្រោម។ នេះបើយោងតាមអ្នកជំនាញ ដោយដកស្រង់រូបភាពផ្កាយរណបពី Planet Labs។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា គេមិនច្បាស់ទេថាអ្វីដែលបណ្តាលឱ្យផ្ទាំងទឹកកកបាក់រលំ ប៉ុន្តែមន្ត្រីនេប៉ាល់បានចង្អុលបង្ហាញថា ការរញ្ជួយដីនៅក្នុងតំបន់នេះអាចជាលទ្ធភាពមួយ។ ក្រោយមក ការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីដែលបានរាយការណ៍គឺជាថាមពលរញ្ជួយដីដែលបង្កើតឡើងដោយការបាក់រលំនៃថ្មទឹកកក និងទឹកកក បន្ទាប់មកដោយលំហូរកម្ទេចកម្ទី។...
KATHMANDU៖ រោងចក្រវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តរបស់ប្រទេសនេប៉ាល់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីកើតឡើងដែលបង្កឡើងដោយភ្លៀងធ្លាក់ចុះឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជាមួយគ្នានេះដែរ តាមការប៉ាន់ស្មានដំបូងនៃទំហំខូចខាតគិតជាទឹកប្រាក់ប្រមាណ៤.៣៥ពាន់លានរូពីនេប៉ាល់ ស្មើនឹងប្រហែល៣២.៦លានដុល្លារសហរដ្ឋអាមេរិក ។ ថ្លែងក្នុងកិច្ចប្រជុំសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ មន្ត្រីនៅក្រសួងថាមពល ធនធានទឹក និងធារាសាស្រ្តរបស់ប្រទេសនេប៉ាល់ បានឲ្យដឹងថា គ្រោះមហន្តរាយដែលកើតឡើងដោយភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ បានបណ្តាលឱ្យមានការខាតបង់ប៉ាន់ស្មានប្រមាណ៣ពាន់លានរូពី ស្មើនឹងប្រហែល២២.៥លានដុល្លារ ដល់គម្រោងវារីអគ្គិសនី និងប្រព័ន្ធបញ្ជូន ។ គម្រោងគ្រប់គ្រងទន្លេ...