អ្នកជំនាញនិយាយថា ការបាក់រលំផ្ទាំងទឹកកក អាចបង្កឱ្យមានទឹកជំនន់ភ្លាមៗនៅប្រទេសនេប៉ាល់ បណ្តាលឲ្យមនុស្សស្លាប់ជិត១៧០នាក់
បរទេស៖ ទឹកជំនន់ដ៏សាហាវមួយនៅជិតព្រំដែន ប្រទេសនេប៉ាល់ជាមួយតំបន់ទីបេកាលពីថ្ងៃពុធ អាចបណ្តាលមកពីផ្នែកខាងក្រោមនៃផ្ទាំងទឹកកកបានបាក់បែក ហើយធ្លាក់មកលើជ្រលងភ្នំរាប់រយម៉ែត្រខាងក្រោម។ នេះបើយោងតាមអ្នកជំនាញ ដោយដកស្រង់រូបភាពផ្កាយរណបពី Planet Labs។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា គេមិនច្បាស់ទេថាអ្វីដែលបណ្តាលឱ្យផ្ទាំងទឹកកកបាក់រលំ ប៉ុន្តែមន្ត្រីនេប៉ាល់បានចង្អុលបង្ហាញថា ការរញ្ជួយដីនៅក្នុងតំបន់នេះអាចជាលទ្ធភាពមួយ។ ក្រោយមក ការិយាល័យស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា ការរញ្ជួយដីដែលបានរាយការណ៍គឺជាថាមពលរញ្ជួយដីដែលបង្កើតឡើងដោយការបាក់រលំនៃថ្មទឹកកក និងទឹកកក បន្ទាប់មកដោយលំហូរកម្ទេចកម្ទី។
អាជ្ញាធរនៃភាគីទាំងពីរមានការភ័យខ្លាចថា ចំនួនសរុបនៃអ្នកស្លាប់ និងរបួសនឹងខ្ពស់ជាងសាកសពជិត ១៧០ នាក់ដែលបានរកឃើញរហូតមកដល់ពេលនេះ។ ចំណែកមនុស្សជិត ១.៥០០ នាក់ រួមទាំងជនបរទេសយ៉ាងហោចណាស់ ៧០០ នាក់កំពុងបាត់ខ្លួន។
រូបភាពផ្កាយរណបមុន និងក្រោយនៃតំបន់នេះពី Planet Labs ដែលត្រូវបានពិនិត្យដោយ Reuters បានបង្ហាញភ្នំបៃតងខៀវស្រងាត់ឥឡូវនេះត្រូវបានកប់នៅក្រោមកម្ទេចកម្ទីពណ៌ត្នោត និងដីល្បាប់។
ប្រែសម្រួលៈ ណៃ តុលា

