ព័ត៌មានអន្តរជាតិ
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅទូទាំងប្រទេសបង់ក្លាដេស គ្រោងនឹងដង្ហែទៅកាន់រដ្ឋធានី Dhaka ក្រោយហិង្សាបណ្តាលឱ្យស្លាប់ ៩៥ នាក់ រួមទាំងប៉ូលីស ១៤នាក់
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសបង់ក្លាដែស គ្រោងនឹងដង្ហែទៅកាន់រដ្ឋធានី Dhaka នៅថ្ងៃចន្ទ បន្ទាប់ពីអំពើហិង្សាកាលពីចុងសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់បានស្លាប់ ខណៈដែលយោធាបានដាក់បម្រាមគោចររយៈពេលមិនកំណត់ ហើយអាជ្ញាធរបានកាត់ផ្តាច់អ៊ីនធឺណិតតាមទូរស័ព្ទក្នុងគោលបំណងដើម្បីទប់ស្កាត់ភាពចលាចល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩៥ នាក់ រួមទាំងមន្ត្រីប៉ូលីសយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យ នេះបើយោងតាមកាសែតប្រចាំថ្ងៃ...