ស្ថានភាពជំនន់ទឹកភ្លៀង
ទឹកជំនន់នៅអឺរ៉ុបកណ្តាល បណ្តាលឱ្យមានអ្នកស្លាប់កើនដល់២២នាក់ ខណៈអាជ្ញាធរណែនាំឱ្យប្រជាជនជម្លៀសខ្លួន
បរទេស៖ អ្នកស្ម័គ្រចិត្ដ និងបុគ្គលិកសង្គ្រោះបន្ទាន់បានប្រឹងប្រែងដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជននៅអមតាមច្រាំងទន្លេក្នុងទីក្រុងប្រវត្តិសាស្ត្រ Wroclaw របស់ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ ខណៈដែលក្រុងនៅក្បែរនោះបានណែនាំអ្នកស្រុកឱ្យជម្លៀសចេញ ហើយអាជ្ញាធរនៅទូទាំងអឺរ៉ុបកណ្តាលបានគណនាតម្លៃខូចខាតដោយសារទឹកជំនន់ដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវពីរូម៉ានីទៅប៉ូឡូញ។ ខណៈពេលដែលទឹកកំពុងស្រកនៅតំបន់ជាច្រើន អ្នកផ្សេងទៀតកំពុងរង់ចាំយ៉ាងអន្ទះសារដើម្បីឱ្យទឹកទន្លេស្រកចុះវិញ។ តំបន់នៅតាមបណ្តោយព្រំដែនរវាងឆេក...