វ៉ាស៊ីនតោន៖ អាមេរិក សម្រេចបញ្ជូនកងទ័ពទៅកាន់ប្រទេសហៃទី ក្រោយប្រធានាធិបតីត្រូវបានធ្វើឃាត ដើម្បីធានានូវសន្ដិសុខ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបសលប្រទេសនេះពីភាពចលាចលណាមួយដែលអាចកើតឡើង។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងតែបញ្ជូនកងម៉ារីន ដើម្បីពង្រឹងសន្តិសុខនៅស្ថានទូតរបស់ខ្លួន នៅប្រទេសហៃទី តែគំនិតនៃការបញ្ជូនកងទ័ពអាមេរិក ទៅក្នុងប្រទេសការ៉ាបៀន គឺមិនមាននៅក្នុងរបៀបវារៈនោះទេ។ ក្នុងពេលធ្វើសន្និសីទកាសែតរួមគ្នានៅឯសេតវិមានជាមួយអធិការបតីអាល្លឺម៉ង់លោកស្រីអែនជេឡា មឺកែល បានឲ្យដឹងថា“ យើងគ្រាន់តែបញ្ជូនកងម៉ារីនអាមេរិក ទៅស្ថានទូតរបស់យើង”...
បរទេស៖ សេតវិមានបាននិយាយថា ទីភ្នាក់ងារសហព័ន្ធក្នុង រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងតែចេញនូវវិធានការជាច្រើន ដើម្បីប្រយុទ្ធនឹងភាពចលាចល នៅក្នុងប្រទេសហៃទី ដោយរួមមានទាំងការធ្វើការងារ ជាមួយអាជ្ញាធរប្រទេសនេះ ដើម្បីដោះស្រាយលើករណីធ្វើឃាត លោកប្រធានាធិបតី Jovenel Moise។ អាជ្ញាធរហៃទី នៅពេលថ្មីៗនេះ បាននិយាយថា ប្រជាជនជាច្រើននាក់ ដែលយ៉ាងហោចមានបុរស មានសញ្ជាតិអាមេរិក ២នាក់ផង...