ព័ត៌មានអន្តរជាតិ
ប្រទេសអាស៊ានបូកបី គួរតែបន្តជំរុញដំណើរការ សមាហរណកម្មក្នុងតំបន់
កូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញ វាកាន់តែចាំបាច់សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ានបូកបី ឬ ១០+៣) ដើម្បីលុបបំបាត់ការជ្រៀតជ្រែក និងបន្តជំរុញដំណើរការសមាហរណកម្មក្នុងតំបន់។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី។ លោកឲ្យដឹងថា ចាប់តាំងពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ...