ព័ត៌មានអន្តរជាតិ
សាក្សីអះអាងថា ពួកតាលីបង់ ចាប់ផ្តើមធ្វើទារុណកម្ម ទៅលើស្រ្តី អាហ្វហ្គានីស្ថាន
បរទេស៖ ស្ត្រីម្នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ប្រជាជនបានឃើញពួកតាលីបង់បានធ្វើទារុណកម្មទៅលើស្ត្រី ចាប់តាំងពីពួកគេបានដណ្តើមអំណាចកាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានដកវត្តមានយោធាភាគច្រើនចេញពីប្រទេស។ យោងតាមសារព័ត៌មាម News Week ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលពួកតាលីបង់គ្រប់គ្រងប្រទេសនៅចុងទសវត្សរ៍ទី ៩០ ការប្រហារជីវិតជាសាធារណៈនិងអំពើហឹង្សាលើស្ត្រី ត្រូវបានគេរាយការណ៍ជាញឹកញាប់។ ស្ត្រីភាគច្រើនត្រូវបានគេបង្ខាំងនៅផ្ទះផ្ទាល់ខ្លួន។...