ព័ត៌មានអន្តរជាតិ

សាក្សីអះអាងថា ពួកតាលីបង់ ចាប់ផ្តើមធ្វើទារុណកម្ម ទៅលើស្រ្តី អាហ្វហ្គានីស្ថាន

បរទេស៖ ស្ត្រីម្នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ប្រជាជនបានឃើញពួកតាលីបង់បានធ្វើទារុណកម្មទៅលើស្ត្រី ចាប់តាំងពីពួកគេបានដណ្តើមអំណាចកាលពីថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានដកវត្តមានយោធាភាគច្រើនចេញពីប្រទេស។

យោងតាមសារព័ត៌មាម News Week ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលពួកតាលីបង់គ្រប់គ្រងប្រទេសនៅចុងទសវត្សរ៍ទី ៩០ ការប្រហារជីវិតជាសាធារណៈនិងអំពើហឹង្សាលើស្ត្រី ត្រូវបានគេរាយការណ៍ជាញឹកញាប់។ ស្ត្រីភាគច្រើនត្រូវបានគេបង្ខាំងនៅផ្ទះផ្ទាល់ខ្លួន។ ក្រុមតាលីបង់បានបាត់បង់អំណាចនៅឆ្នាំ ២០០១ បន្ទាប់ពីការលុកលុយដឹកនាំដោយអាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉ក នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ។

ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពួកគេបាន ដណ្តើមអំណាចមកវិញកាលពីចុងសប្តាហ៍កន្លងទៅ ក្រុមសកម្មប្រយុទ្ធ បានព្យាយាមបង្ហាញសារមួយថា ពួកគេបានផ្លាស់ប្តូរហើយ ហើយឥឡូវនេះស្ត្រីនៅអាហ្វហ្គានីស្ថាន នឹងមានសិទ្ធិច្រើនជាងអ្វីដែលពួកគេបានធ្វើនៅក្នុងរបបមុនរបស់ពួកគេ ដរាបណាពួកគេគោរពតាមច្បាប់ Sharia ។ ក្រុមនេះកាលពីថ្ងៃអង្គារបានប្តេជ្ញាគោរពសិទ្ធិស្ត្រីនិងអភ័យទោសដល់អ្នកដែលតស៊ូដើម្បីពួកគេផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×