Covid-19
ប្រទេសអឺរ៉ុបចំនួន ៤ ផ្អាកចាក់វ៉ាក់សាំងបង្កជំងឺកូវីដ-១៩ AstraZeneca ជុំវិញការព្រួយបារម្ភពីការកកឈាម
ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឲ្យដឹងថា ពួកគេបានសម្រេចចិត្តផ្អាកការ ប្រើប្រាស់វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ជាវិធានការបង្ការជាមុនបន្ទាប់ពីមាន របាយការណ៍អំពីការកកឈាមក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំង នៅក្នុងប្រទេសន័រវេស។ ក្រោយមកទៀតនៅថ្ងៃនោះអេស្បាញ ក៏បានអនុវត្តតាមដែរដោយអះអាងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសយ៉ាងហោចណាស់ពីរសប្តាហ៍។ ការប្រកាសរបស់ប្រទេសទាំង ៤...