ព័ត៌មានអន្តរជាតិ
ជនអន្តោប្រវេសន៍ខុសច្បាប់ជាង៥០០នាក់ ត្រូវបានជួយសង្គ្រោះ ចេញឆ្នេរសមុទ្រទុយនេស៊ី
ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Houcemeddine Jbabli អ្នកនាំពាក្ យឆ្មាំជាតិ ទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍គ្មានឯកសារសរុបចំនួន៥៦៩នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រទុយនេស៊ី ខណៈដែលព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលី ។ លោក Jbabli បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងបាតុភូត នៃអន្តោប្រវេសន៍ខុសច្បាប់...