ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ ចេញមកប្រឆាំងសម្លេង ស្នើសុំឲ្យប្រធានយូអិនលាលែងពីតំណែង
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្រុងទីក្រុងប៊ែរឡាំង បានចេញមកសម្តែងការគាំទ្ររបស់ខ្លួនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចំពេលមានជម្លោះបន្តរវាងស្ថាប័នអន្តរជាតិ និងអ៊ីស្រាអែល។ ប្រភពដដែលបានសរសេរទៀតថា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ការអំពាវនាវឱ្យលោក Guterres លាលែងពីតំណែងគឺវាខុសពីការពិតហើយ។ មន្ត្រីរូបនេះបាននិយាយដោយអត្ថាធិប្បាយអំពីស្ថានភាពថា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិមានការទុកចិត្ត ពីរដ្ឋាភិបាលសហព័ន្ធប៉ុន្តែក្នុងស្ថានភាពជុំវិញការអត្ថាធិប្បាយរបស់លោក Guterres...