បរទេស៖ លោកស្រី Vo Thi Anh Xuan កើតថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧០ គឺជាអ្នកនយោបាយវៀតណាម។ បច្ចុប្បន្ន លោកស្រីជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាមអាណត្តិទី XIII ប្រធានស្តីទីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម សមាជិករដ្ឋសភានីតិកាលទី ១៥ នៃគណៈប្រតិភូរដ្ឋសភាខេត្ត...
បរទេស៖ សារព័ត៌មាន AFP រាយការណ៍ថា បុគ្គលិកអាកាសយានដ្ឋានបានបដិសេធ ដោយមិនបោះត្រាលើលិខិតឆ្លងដែនរបស់ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa កាលពីថ្ងៃចន្ទ ដោយរារាំងអតីតប្រធានាធិបតីដែលនឹងឆាប់ចាកចេញពីប្រទេសទៅកាន់ទីក្រុងឌូបៃ។ ដោយជំរុញឱ្យចេញពីតំណែងដោយការតវ៉ាដ៏ធំ លោក Rajapaksa ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកមធ្យោបាយផ្សេងទៀតនៃការរត់គេចខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពរបស់...
បរទេស៖ ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការអះអាងថានឹងធ្វើការចូលរួម ប្រកួតប្រជែងសាជាថ្មីសម្រាប់តំណែងប្រធានាធិបតី ដែលធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះហើយប្រសិន បើគាត់អាចជាប់តំណែងនេះ មែននោះគាត់នឹង ក្លាយជាប្រធានាធិបតីបារាំង ដំបូងគេក្នុងរយៈពេល២ ទសវត្សនេះដែលអាចកាត់តំណែង២ អាណិត្តជាប់គ្នា។ ថ្លែងទៅកាន់សាធារណៈជនតាមរយៈ លិខិតជាផ្លូវការមួយលោក Macron បាននិយាយថា៖ ពួកយើងនៅមិនទាន់បានទទួលលទ្ធផលតាមអ្វីដែលយើងបាន ដាក់ផែនការដើម្បីធ្វើវាឲ្យបាននៅឡើយទេ។ មានជម្រើសច្រើនតាមរយៈ បទពិសោធកន្លងមកដែលខ្ញុំបានទទួលហើយខ្ញុំ ជឿជាក់ថាខ្ញុំនឹងអាចធ្វើការកែប្រែវានិង...
បរទេស៖ យោងតាមការអះអាង របស់អ្នកនាំពាក្យរបស់ សេតវិមានលោកស្រី Jen Psaki នៅសប្តាហ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ពិតជាមានបំណងក្នុងការ ចូលរួមការប្រកួតប្រជែង ប្រធានាធិបតីសាជាថ្មី នៅអាណត្តិក្រោយ ក្នុងឆ្នាំ២០២៤។ លោក Biden ដែលបច្ចុប្បន្នមានវ័យ៧៩ឆ្នាំ ទៅហើយនោះបានក្លាយទៅជា ប្រធានបទនិងសំណួរជាច្រើន ដោយក្រុមអ្នកនយោបាយមកពី បក្សប្រជាធិបតេយ្យថាតើលោក...
បរទេស៖ ប្រធានាធិបតីអាមេរិកនិងបារាំង តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការផ្សះផ្សារចំណងមិត្តភាព ដោយប្រទេសបារាំងយល់ព្រម បញ្ជូនឯកអគ្គរាជទូតខ្លួន ឲ្យត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ហើយសេតវិមានទទួលស្គាល់ថា ខ្លួនបានបង្កកំហុសក្នុងការចរចា កិច្ចព្រមព្រៀងឲ្យអូស្ត្រាលី ទិញនាវាមុជទឹកពីអាមេរិក ជំនួសពីបារាំងវិញ ដោយមិនបានពិភាក្សា ជាមួយទីក្រុងប៉ារីសជាមុន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង...
ផតអូព្រីនស៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសហៃទីបាននិយាយនៅថ្ងៃច័ន្ទទី ២៦ ខែកក្កដាថា ពួកគេបានចាប់ខ្លួនប្រធានសន្តិសុខ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តក្នុងការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីថ្ងៃទី ៧ ខែកក្កដា ។ ប្រធានសន្តិសុខលោក Jean Laguel...
តេអេរ៉ង់ ៖ ប្រធានាធិបតីជាប់ឆ្នោតថ្មី អ៊ីរ៉ង់លោក Ebrahim Raisi បានទាមទារឱ្យសហរដ្ឋអាមេរិក គោរពតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយដកទណ្ឌកម្មទាំងអស់ លើប្រទេស របស់លោក នៅក្នុងសន្និសីទសារព័ត៌មាន លើកដំបូងរបស់លោកចាប់តាំង ពីបានឈ្នះការបោះឆ្នោត កាលពីថ្ងៃសុក្រមុន ។ ការប្រឆាំងនឹងសហរដ្ឋអាមេរិក លោកបានលើកឡើងថា រដ្ឋបាលថ្មីរបស់ប្រធានាធិបតី អាមេរិកលោក ចូ...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃចន្ទនេះថា អាទិភាពគោលនយោបាយបរទេសរបស់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព ជាមួយប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ស្របពេលអំពាវនាវឲ្យសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីតបញ្ឈប់កិច្ចអន្តរាគន៍ក្នុងប្រទេសយេម៉ែនភ្លាម។ លោក Ebrahim Raisi មានវ័យ៦០ឆ្នាំ នឹងឡើងកាន់តំណែងបន្តពីលោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅក្នុងខែសីហាខាងមុខនេះ ស្របពេលដែលអ៊ីរ៉ង់ស្វះស្វែងធ្វើការដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងបំបាត់នូវទណ្ឌកម្មសហរដ្ឋអាមេរិក ដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះជាខ្លាំង។...
បរទេស៖ជំនួយការអនុប្រធានាធិបតី នៃប្រទេសម៉ាលីមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នម៉ាលី ទើបត្រូវបានដោះលែងវិញ បន្ទាប់ពីត្រូវពួកយោធាឃុំខ្លួន និងក្រោយមក បានលាឈប់ពីតំណែង។ លោកប្រធានាធិបតី Bah Ndaw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane គឺត្រូវបានចាប់ខ្លួននិងបញ្ជូនទៅមូលដ្ឋានយោធាមួយកន្លែង នៅខាងក្រៅរដ្ឋធានី កាលពីថ្ងៃចន្ទ បង្កឲ្យមានវិបត្តិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ និងបង្កឲ្យមានការគម្រាមកំហែង ដាក់ទណ្ឌកម្មពីបណ្ដាមហាអំណាចនានា។ យោងតាមសេចក្តីរាយការណ៍មួយ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានប្រើពាក្យថា “ ប្រធានាធិបតី” ជាចំណងជើងផ្លូវការរបស់មេដឹកនាំលោក គីម ជុងអ៊ុន ជំនួសឱ្យមុខតំណែង“ ប្រធាន” ពីមុនក្នុងអ្វីដែលអ្នកជំនាញយល់ថា មានគោលបំណងកែលម្អរូបភាព“ រដ្ឋធម្មតា” ដែលជាធម្មតាដោយប្រើត្រឹមតែជាប្រធាន ឬមេដឹកនាំ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង បានប្រើចំណងជើងថ្មីជាលើកដំបូង នៅក្នុងអត្ថបទជាភាសាអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈពេលកំពុងរាយការណ៍ លើសាររបស់មេដឹកនាំគុយបា ទៅកាន់លោកគីម...