ព័ត៌មានអន្តរជាតិ

តើប្រធានាធិបតីស្តីទី ក្មេងបំផុតជាស្រ្តីក្នុង ប្រវត្តិសាស្រ្តវៀតណាម មានប្រវត្តិបែបណា?

បរទេស៖ លោកស្រី Vo Thi Anh Xuan កើតថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧០ គឺជាអ្នកនយោបាយវៀតណាម។ បច្ចុប្បន្ន លោកស្រីជាសមាជិក គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាមអាណត្តិទី XIII ប្រធានស្តីទីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម សមាជិករដ្ឋសភានីតិកាលទី ១៥ នៃគណៈប្រតិភូរដ្ឋសភាខេត្ត អានយ៉ាងក្មេងជាងគេ ក្នុងប្រវត្តិសាស្ត្រវៀតណាម។ លោកស្រីធ្លាប់ជាលេខា គណៈកម្មាធិការបក្សខេត្ត អានយ៉ាង ផងដែរ។

បើតាមវែបសាយ Wikipedia បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីប្រធានាធិបតីគឺលោក Nguyen Xuan Phuc បានលាលែងពីតំណែង លោកស្រីត្រូវបានចាត់តាំង ឱ្យកាន់តំណែងជាប្រធានាធិបតីស្តីទី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រហូតដល់រដ្ឋសភាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី។

អ្នកស្រី Vo Thi Anh Xuan កើត​នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ១៩៧០ នៅ​ឃុំ Thoi Son ស្រុក Tinh Bien ខេត្ត អានយ៉ាង ។ បច្ចុប្បន្នលោកស្រីរស់នៅ និងធ្វើការជាមួយនឹងគ្រួសារ របស់នាងនៅទីក្រុងហាណូយ។

ការអប់រំ៖ លោកស្រីទទួលបានបរិញ្ញាបត្រ គរុកោសល្យគីមីវិទ្យា, បរិញ្ញាបត្រនយោបាយ, អនុបណ្ឌិតគ្រប់គ្រងសាធារណៈ ចំណែកជីវិត​គ្រួសារ បច្ចុប្បន្ន​លោកស្រីមាន​ប្តី និង​កូនស្រី​១​នាក់ ។

ឆ្នាំអាជីពដំបូង (១៩៩២ – ២០១៥)

ផ្ទាំងពាណិជ្ជកម្ម

នៅខែកញ្ញា ឆ្នាំ ១៩៩២ លោកស្រី Vo Thi Anh Xuan បានចាប់ផ្តើមការងារអាជីពដំបូង ជាគ្រូបង្រៀននៅវិទ្យាល័យ My Thoi ទីក្រុង Long Xuyen ខេត្ត អានយ៉ាង ។

លោកស្រីបានក្លាយជា សមាជិកបក្សកុម្មុយនិស្តវៀតណាម តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៤ ហើយបានក្លាយជាសមាជិក ពេញសិទ្ធិមួយឆ្នាំក្រោយមក។

នៅខែសីហា ឆ្នាំ ១៩៩៦ លោកស្រីបានក្លាយជាអ្នកស្រាវជ្រាវទូទៅ ការិយាល័យគណៈកម្មាធិការបក្សខេត្ត អានយ៉ាង ។ ចាប់តាំងពីខែសីហា ឆ្នាំ២០០១មក លោកស្រីបានកាន់តំណែង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អនុប្រធាន និងជាប្រធានសហភាពនារីខេត្តអានយ៉ាង។ លោកស្រី​ក៏​ជា​សមាជិក​គណៈកម្មាធិការ​បក្ស​ខេត្ត​ពី​ខែ​ធ្នូ ឆ្នាំ​២០០៥ ដល់​ខែ​តុលា ឆ្នាំ​២០១០ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top