ព័ត៌មានអន្តរជាតិ
ចិន ព្រមានធ្វើចំណាត់ការបន្ទាប់ ពីអនុប្រធានាធិបតីកោះតៃវ៉ាន់ បំពេញទស្សនកិច្ចនៅអាមេរិក
បរទេស៖ ក្រសួងការបរទេសចិន កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញសេចក្តីព្រមាន និងដាក់ទោសចំពោះការបំពេញទស្សនកិច្ច របស់លោកអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai និងតាំងចិត្តថា នឹងធ្វើការសងសឹកចំពោះរឿងនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ការប្រកាសនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងគោលបំណងបង្ហាញជំហប្រឆាំងដាច់ខាតចំពោះគ្រប់ទំរង់ នៃការធ្វើទំនាក់ទំនងផ្នែកកាទូតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងកោះតៃវ៉ាន់។ គួរឲ្យដឹងដែរថា លោក Lai ដែលត្រូវបានចាត់ទុកថា ជាបេក្ខភាពក្នុងការទទួលយកជ័យជំនះ...