ព័ត៌មានអន្តរជាតិ
ប្រធានាធិបតី បៃដិន ផ្តល់សិទ្ធិអំណាចពេញលេញ ដល់មេបញ្ជាការអាមេរិក កំណត់គោលដៅលើឧទ្ទាម Daesh ក្រោយការវាយប្រហារ នៅព្រលានយន្តហោះក្រុងកាប៊ុល
បរទេស៖ មនុស្សយ៉ាងតិច ១៧០ នាក់បានស្លាប់ និងជាង ១ ៣៣០នាក់ទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកចំនួន២ និងបាញ់ប្រហារ កាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅ អាកាសយានដ្ឋានក្រុងកាប៊ុល។ សមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ នោះដែរ ដោយមាន ១៥ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ យុទ្ធជនតាលីបង់ជាច្រើននាក់ ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះដែរ។ យោងតាមសារព័ត៌មាន...