ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បៃដិន ផ្តល់សិទ្ធិអំណាចពេញលេញ ដល់មេបញ្ជាការអាមេរិក កំណត់គោលដៅលើឧទ្ទាម Daesh ក្រោយការវាយប្រហារ នៅព្រលានយន្តហោះក្រុងកាប៊ុល

បរទេស៖ មនុស្សយ៉ាងតិច ១៧០ នាក់បានស្លាប់ និងជាង ១ ៣៣០នាក់ទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកចំនួន២ និងបាញ់ប្រហារ កាលពីថ្ងៃព្រហស្បតិ៍នៅខាងក្រៅ អាកាសយានដ្ឋានក្រុងកាប៊ុល។ សមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ នោះដែរ ដោយមាន ១៥ នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ យុទ្ធជនតាលីបង់ជាច្រើននាក់ ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម សេតវិមានបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រថា ប្រធានាធិបតីលោក ចូបៃដិន បានផ្តល់សិទ្ធិអំណាចពេញលេញ ដល់មេបញ្ជាការយោធាអាមេរិក ដើម្បីកំណត់គោលដៅ ទៅលើក្រុមឧទ្ទាម Daesh-Khorasan ដែលជាសម្ព័ន្ធរបស់ក្រុមភេរវករ Daesh (ISIS) នៅប្រទេស អាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា «មេបញ្ជាការរបស់យើងក៏បាន ធ្វើបច្ចុប្បន្នភាពដល់ប្រធានាធិបតី និងអនុប្រធានាធិបតី អំពីផែនការអភិវឌ្ឍគោលដៅ [Daesh-K] ។ ប៉ុន្មានថ្ងៃខាងមុខនេះ នៃបេសកកម្មនេះនឹងក្លាយជា រយៈពេលដ៏គ្រោះថ្នាក់បំផុត»។

លោកប្រធានាធិបតី បានបញ្ជាក់ជាថ្មី ដោយមេបញ្ជាការបានយល់ព្រម លើការអនុញ្ញាតទាំងអស់ដែលពួកគេត្រូវការ ដើម្បីប្រតិបត្តិការ និងការពារកងទ័ពរបស់យើង ហើយទាំងអស់បានរាយការណ៍មកវិញថា ពួកគេមានធនធាន ដែលពួកគេជឿជាក់ថាពួកគេត្រូវការ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាព ៕

ប្រែសម្រួលៈ ណៃ តុលា

To Top