ព័ត៌មានអន្តរជាតិ
អ្នកការទូតអាមេរិកកំពូលនិយាយថា ប្រជាជនអ៊ីរ៉ង់ នឹងប្រសើរជាងបច្ចុប្បន្ន បើគ្មានប្រធានាធិបតី Raisi
បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ត្រូវបានបង្ខំឱ្យការពារក្រសួងរបស់លោក សម្រាប់ការចូលរួមរំលែកទុក្ខក្នុងនាម ទីក្រុងវ៉ាស៊ីនតោនចំពោះការស្លាប់ របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដោយអះអាងថា វាគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែង “ការរំលែកទុក្ខជាផ្លូវការ” ចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់...