ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន បដិសេធសេចក្តីរាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដែលថាមានការព្រមព្រៀង ផ្លាស់ប្តូរអ្នកទោសគ្នា
បរទេស៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានធ្វើការបដិសេធចំពោះ សេចក្តីរាយការណ៍មួយ ធ្វើឡើងដោយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ ដែលថាប្រទេសទាំងពីរ បានធ្វើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសគ្នា ក្នុងការដោះដូរសម្រាប់ ដកការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ ៧ពាន់លានដុល្លារ ក្រោមទណ្ឌកម្មអាមេរិក នៅក្នុងប្រទេសដទៃ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងធ្វើការដោះលែង ជនជាតិអាមេរិក ៤នាក់ ដែលជាប់ចោទពីបទប្រព្រឹត្តអំពើចារកម្ម ជាថ្នូរសម្រាប់ជនជាតិអ៊ីរ៉ង់ ៤រូប ដែលជាប់ឃុំនៅសហរដ្ឋអាមេរិក...