រ៉ង់ហ្គោន៖ ប្រមុខយោធាមីយ៉ាន់ម៉ា បានប្តេជ្ញាថា នឹង “បំផ្លាញ” កងកម្លាំងប្រឆាំងរបបយោធា និងអ្នកគាំទ្ររបស់ពួកគេ ដោយលើកឡើងថា មិនមានកន្លែង សម្រាប់ការចរចាជាមួយក្រុមបែបនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។ ថ្លែងនៅចំពោះមុខកងទ័ពជាង ៨៦០០នាក់ដែលបានប្រមូលផ្តុំគ្នា សម្រាប់ព្យុហយាត្រាយោធាប្រចាំឆ្នាំ ដែលប្រារព្ធខួបលើកទី៧៧ នៃទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaing បានលើកឡើងថា...
រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំនៃរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងមានភាពទន់ខ្សោយឡើងវិញ ខណៈដែលបណ្តាប្រទេសលោកខាងលិច បានពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីជំរុញឱ្យឧត្តមសេនីយ៍ បញ្ឈប់ការបង្ក្រាបដោយហិង្សា លើបាតុកម្មប្រជាធិបតេយ្យ។ ការអំពាវនាវ ឱ្យផ្តោតលើសេដ្ឋកិច្ចបានកើតឡើង បន្ទាប់ពីមានការផ្ទុះកូដកម្មជាទូទៅមួយ ដែលបានបិទអាជីវកម្មកាលពីថ្ងៃច័ន្ទ ហើយហ្វូងមនុស្សយ៉ាងច្រើន បានប្រមូលផ្ដុំគ្នា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ របស់យោធា...