ព័ត៌មានជាតិ
រកឃើញ ព្រះសិរព្រះនារាយណ៍ ធ្វើពីថ្មភក់មួយបំណែក នៅប្រាសាទត្រពាំងផុង
ភ្នំពេញ៖ ព្រះសិរព្រះនារាយណ៍មួយបំណែក ខាងស្តាំ ត្រូវបានក្រុមការងារជួសជុលប្រាសាទ ត្រពាំងផុងប្រទះឃើញនៅខាងក្នុង តួប៉មកណ្តាលនៃប្រាសាទនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់ ៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាស ទៅតាមជើងសក់នៅជុំវិញ...