ព័ត៌មានអន្តរជាតិ
រួមគ្នាអភិរក្សបរិស្ថានមហាសមុទ្រ ដើម្បីភពផែនដីយើង
សមុទ្រនិងមហាសមុទ្រជាបេះដូងនៃភពផែនដីយើង ។ ផ្ទៃក្រឡាសមុទ្រដែលត្រូវជា ៧០ ភាគរយនៃផ្ទៃក្រឡាភពផែនដី បានផ្គត់ផ្គង់អុកស៊ីហ្សែនលើសពី ៥០ ភាគរយសម្រាប់ភពផែនដី វាជាផ្ទះរបស់ជីវចម្រុះភាគច្រើននៅលើភពផែនដី ហើយក៏ជាប្រភពប្រូតេអ៊ីន ដ៏សំខាន់ដែលមនុស្សលើសពី ១ ពាន់លាននាក់លើពិភពលោកត្រូវការជារៀងរាល់ថ្ងៃផងដែរ ។ យ៉ាងណាមិញ ស្របនឹងពេលដែលទាញយកផលពីសមុទ្រនិងមហាសមុទ្រ មនុស្សយើងបែរជាបាន«តបស្នង»មហាសមុទ្រ វិញដោយកាកសំណល់រាវឬកាកសំណល់រឹងដែលមិនអាចរំលាយបាន ពិសេសថង់ប្លាស្ទិកដែលបាន ធ្វើឱ្យសត្វសមុទ្រជាង ៨០០ ប្រភេទរងផលប៉ះពាល់...