ព័ត៌មានអន្តរជាតិ
ប្រេសិតទទួលបន្ទុក កិច្ចការកូរ៉េខាងជើងរបស់អាមេរិក រំពឹងមានការឆ្លើយតបវិជ្ជមាន ស្តីពីកិច្ចពិភាក្សាគ្នា
បរទេស៖ ប្រសិតអាមេរិកថ្មីដែល ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បាននិយាយនៅថ្ងៃចន្ទនេះថា លោករំពឹងមានការឆ្លើយតបវិជ្ជមានឆាប់ៗនេះ ស្តីពីកិច្ចពិភាក្សាគ្នា ពីប្រទេសកូរ៉េខាងជើង នៅក្នុងអឡុងដំណើរទស្សនកិច្ច មកទីក្រុងសេអ៊ូលរបស់លោក ដើម្បីជួបជាមួយសមភាគី មកពីកូរ៉េខាងត្បូងនិងជប៉ុន។ តាមសេចក្តីរាយការណ៍ តំណាងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim នាពេលបច្ចុប្បន្ន កំពុងនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ស្របពេលមានផ្លូវទាល់ក្នុងកិច្ចពិភាក្សាគ្នា...