ព័ត៌មានអន្តរជាតិ
ប្រេសិតពិសេសចិន ព្រមានចំពោះការប៉ុនប៉ង់នានា ក្នុងការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងទៅនឹងកូរ៉េខាងជើង
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រេសិតពិសេសចិនម្នាក់ កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញសេចក្តីព្រមាន ក្នុងការប្រឆាំងទៅនឹងការ ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើ ប្រទេសកូរ៉េខាងជើង។ លោក Zhang Jun អ្នកតំណាងអចិន្ត្រៃយ៍ប្រចាំ នៅអង្កការសហប្រជាជាតិបានថ្លែងថា៖ កិច្ចពិភាក្សានិងការប្រឹក្សាគ្នាគឺជា វិធីសាស្ត្រតែមួយគត់ដើម្បីកែប្រែ និងដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ សហរដ្ឋអាមេរិកគឺជា ភាគីដោយផ្ទាល់ទៅនឹងបញ្ហា និងក៏ជាកូនសោរដ៏សំខាន់ សម្រាប់ភាពជាប់គាំងរវាងគ្នា ដូចនេះសកម្មភាពឆ្លើយតបត្រូវតែ...