ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី ជំរុញមីយ៉ានម៉ា ឲ្យអនុម័តការតែងតាំង ប្រេសិតអាស៊ាន
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសឥណ្ឌូនេស៊ី លោក Retno Marsudi តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យប្រទេសមីយ៉ានម៉ា ធ្វើការអនុម័តយល់ព្រម ចំពោះការតែងតាំងប្រេសិតពិសេស មួយរូបរបស់សមាគមអាស៊ាន។ រយៈពេល៦ខែ បន្ទាប់ពីពួកយោធាបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោតតាមបែប លទ្ធិប្រជាធិបតេយ្យនៃប្រទេសមីយ៉ានម៉ា រដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានប្រារព្ធធ្វើកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីបញ្ចប់អំពើហិង្សា និងសម្របសម្រួលកិច្ចពិភាក្សាគ្នា រវាងរបបយោធានិងក្រុមអ្នកប្រឆាំង តាមរយៈតែងតាំងប្រេសិតពិសេស។ មិនបានធ្វើការបញ្ជាក់ឲ្យច្បាស់ថា...