ភ្នំពេញ ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមការងារ កិច្ចការច្បាប់ នៃ ប.ស.ស. នៅថ្ងៃទី៤ ខែមករានេះ បានដឹកនាំក្រុមការងារ កិច្ចការច្បាប់ នៃ ប.ស.ស. ប្រជុំពិនិត្យ...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានចុះឈ្មោះសមាជិក របបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សរុបចំនួន ១០៦ ៨៦២នាក់ ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ...
ភ្នំពេញ ៖ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិ សន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហជីព អង្គការដៃគូ និងភាគីពាក់ព័ន្ធដែលស្និទ្ធ នឹងកម្មករនិយោជិត ក៏ដូចជាពលរដ្ឋ ចូលរួមជាមតិកែលំអ នូវរាល់ចំណុចខ្វះខាតរបស់ ប.ស.ស. ដើម្បីឱ្យក្រសួងអាចពង្រឹង សមត្ថភាពក្នុងការបន្ដដំណើរឈានទៅមុខ កាន់តែល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា...
ភ្នំពេញ៖ បន្ទាប់ពីប្រកាស បើកយុទ្ធនាការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត គិតមកដល់ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះ មានបងប្អូនអាជីវករ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបប្រមាណជា ៨៨ ០០៥នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះបុគ្គលស្វ័យនិយោជន៍ (អាជីវករ...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន៣ប្រភេទដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទទួលបានដោយចំណាយត្រឹម១៥ ៦០០ រៀលក្នុង១ខែតាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ អត្ថប្រយោជន៍សំខាន់ៗទាំងនោះរួមមានទី១.ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២.ការទទួលបានប្រាក់បំណាច់មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ធានារ៉ាប់រងស្តីពីការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣។លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ញើញទទួលពានរង្វាន់ផ្ទាល់ដែលពានរង្វាន់អង្គភាពឆ្នើមនេះ ទទួលបានពីប្រធានផ្លាស់វេននៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ឆ្នាំ២០២២ – ២០២៣។...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវយុទ្ធនាការ៣០ថ្ងៃដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ជូនដល់បងប្អូនពលរដ្ឋទូទៅ និង បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចុះធ្វើយុទ្ឋនាការផ្សព្វផ្សាយរយៈពេល៣០ថ្ងៃ នៅទូទាំងប្រទេសស្តីពីលក្ខខណ្ឌ បែបបទ និង នីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែល បងប្អូនប្រជាពលរដ្ឋត្រូវទទួល បានពេលក្លាយជាសមាជិក ប.ស.ស.។ ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់នៅថ្ងៃ ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ។ លោក រដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍...
ភ្នំពេញ៖ កម្មករ និងសហជីពបានគាំទ្រឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំរុញឱ្យមានគោលនយោបាយនេះ។ សម្រាប់កម្មករនិយោជិត និងអ្នកប្រកបរបរកចំណូលផ្ទាល់ខ្លួន គោលនយោបាយនេះនឹងជួយកាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារលើការថែទាំសុខភាព។ ប្រធានសម្ព័ន្ឋសហជីពជាតិ លោក ហ្វា សាលី បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក...