គណៈកម្មការ និងអនុគណៈកម្មការ បច្ចេកទេស ប.ស.ស. ប្រជុំពិភាក្សា កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃនេះ ដឹកនាំដោយ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. ដែលប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ...
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សា វេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គមនេះ ប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ។ ថ្លែងទៅកាន់អង្គប្រជុំ លោកអគ្គនាយក ប.ស.ស. បានណែនាំដល់ក្រុមការងារ បច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ក្នុងការពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. និងដើម្បីកំណត់ អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វពលភាព របស់សមាជិក ប.ស.ស. មានលក្ខណៈច្បាស់លាស់ មុនដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ពិនិត្យអនុម័តសម្រេច ឱ្យស្របទៅតាម គោលនយោបាយជាតិ គាំពារសង្គមកម្ពុជា ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ។ សូមបញ្ជាក់ថា បើយោងតាមមាត្រា៤៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចែងថាក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទី ត្រួតពិនិត្យ តាមដាន ការអនុវត្តកិច្ចព្រមព្រៀង របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា វេជ្ជសាស្រ្តនៃ ប.ស.ស. នេះ គឺត្រូវកំណត់ដោយអនុក្រឹត្យ៕
ជំនួបត្រីភាគីនេះ ផ្តោតសំខាន់ ទៅលើការពិនិត្យសមិទ្ធិលទ្ធភាព ពង្រីកបណ្តាញកម្មករនិយោជិត ក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងបន្តផ្សព្វផ្សាយគម្រោង SGRA ទៅដល់ខេត្ត ជាគោលដៅចំនួន ២ គឺខេត្តសៀមរាប និងក្រុងព្រះស៊ីហនុ និងផ្តោតជាពិសេស ទៅលើគម្រោងផ្សព្វផ្សាយ ពីការបង្កើតប្រព័ន្ធមូលដ្ឋាន នៃការជួយគ្នាទៅវិញទៅមក ក៏ដូចជាគម្រោងរៀបចំ Toolkit ដើម្បីផ្តល់ព័ត៌មានសំខាន់ៗ ដល់កម្មករនិយោជិត...
ភ្នំពេញ៖ នៅពេលលោកអ្នក ក្លាយជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបាន អត្ថប្រយោជន៏ ជាច្រើនដូចជា៖ » ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាល រហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗដូច្នេះ អ្នកអាចត្រឡប់ ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស ។ » ប.ស.ស. នឹងរ៉ាប់រង លើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល...